អគ្គអភិបាលអំពាវនាវរកភាពស្ងប់ស្ងាត់ក្រោយកើតមានអំពើហិង្សាមួយនៅភាគឥសាន្តឥណ្ឌា
លោក លីនូស ណែលី (Linus Neli)អគ្គអភិបាលព្រះសហគមន៍ភូមិភាពអ៊ីមផល (Imphal)នៅក្នុងរដ្ឋ ម៉ានីពួ (Manipur) ភាគឥសាន្តនៃប្រទេសឥណ្ឌា បានអំពាវនាវឲ្យមានភាពស្ងប់ស្ងាត់ក្រោយករណីវាយឆ្មក់ដ៏សោកសៅមួយលើមេដឹកនាំព្រះសហគមន៍នៅក្នុងរដ្ឋនោះ។
អំពើហិង្សានោះបានកើតមានឡើងមកលើមេដឹកនាំព្រះសហគមន៍មួយនៅតំបន់ ថាឌូ (Thadou) នៅក្នុងស្រុក កាងប៉ូកពី (Kangpokpi) នៅក្នុងរដ្ឋ ម៉ានីពួ កាលពី ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៦។
លោកអគ្គអភិបាល បានសម្តែងការសោកសៅយ៉ាងខ្លាំងចំពោះការវាយប្រហារលើយានយន្តពីរគ្រឿងដែលដឹកមេដឹកនាំព្រះសហគមន៍មួយកន្លែង នៅភូមិពីរ នៅក្នុងតំបន់នោះ។ ការវាយឆ្មក់នេះបានឆក់យកជីវិតមនុស្សស្លូតត្រង់ និងបានបន្សល់ទុកមនុស្សជាច្រើននាក់ទៀតរងរបួស ដែលធ្វើឲ្យមានការភ័យខ្លាច និងភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើងនៅក្នុងរដ្ឋដែលរងគ្រោះដោយអំពើហិង្សា។
លោកអគ្គអភិបាលបានថ្កោលទោសអំពើហិង្សានេះថាជា "ទង្វើដ៏ឃោរឃៅ" ប្រឆាំងនឹងមេដឹកនាំសាសនាដែលនៅតែជានិមិត្តរូបនៃក្តីសង្ឃឹមក្នុងអំឡុងពេលដ៏លំបាក ប៉ុន្តែលោក បានអំពាវនាវដល់ព្រះសហគមន៍ទាំងអស់ឱ្យបដិសេធការសងសឹក ហើយបង្កើនការ សន្ទនា ការអភ័យទោស ការផ្សះផ្សា ការអត់ធ្មត់ និងការរួមរស់ដោយសន្តិភាព។
លោកអគ្គអភិបាលបាន ជំរុញឱ្យអាជ្ញាធរ និងស្ថាប័ននានាធ្វើសកម្មភាពដោយប្រាជ្ញា ភាពយុត្តិធម៌ ដើម្បីឱ្យសន្តិភាព និងយុត្តិធម៌អាចទទួលបាន និងទំនុកចិត្តក្នុងចំណោមសហគមន៍អាចត្រូវបានស្តារឡើងវិញ៕