គ្រីស្តបរិស័ទនៅមីយ៉ាន់ម៉ាប្រារព្ធពិធីបុណ្យករុណាទិគុណចំពោះចំពេលជម្លោះកំពុងបន្ត

នាថ្ងៃបុណ្យព្រះវិញាណយាងមកកាលពីពេលថ្មីៗនេះ គ្រីស្តបរិស័ទនៃព្រះសហគមន៍កាតូលិកនៅក្នុងប្រទេសមីយ៉ាន៉ម៉ា ក៏បានរៀបចំព្រឹត្តិការណ៍ អំណរសប្បាយនឹងថ្ងៃករុណាទិគុណ។

វ៉ាទីកង់ញូវបានរាយការណ៍ថា ទោះជាបញ្ហានិងគ្រោះមហន្តរាយដោយអំពើហិង្សានៅតែបន្ត នៅក្នុងប្រទេសនេះក៏ពិតមែនក៏ដោយក៏គ្រីស្តបរិស័ទបានជួបជុំគ្នាហើយលើកទឹកចិត្តគ្នា ឲ្យបន្តរក្សាសេចក្តីស្រលាញ់ និង ចេះជួយគ្នា នៅក្នុងគ្រាដ៏លំបាកនេះ។

លោក អេនឌ្រេ ហ្វេរ៉ានតេ (Andrea Ferrante) ភារៈធារីនៃស្ថានទូតសន្តអាសនៈប្រចាំនៅប្រទេសមីយ៉ាន់ម៉ាបានមានប្រសាសន៍ថា ជាអំណោយទាននៃព្រះវិញ្ញាណគឺព្រះជាម្ចាស់បានផ្តល់ជីវិត ហើយ ព្រះវិញ្ញាណបរិសុទ្ធបាននាំមកយើងនូវជីវិតថ្មី សេចក្តីស្រឡាញ់ សន្តិភាព និងសេរីភាព។​

លោកបានលើកទឹកចិត្តគ្រីស្តបរិស័ទនៅប្រទេសមីយ៉ាន់ម៉ា អោយបន្តចំណងសាមគ្គីភាព ជាមួយនឹងអ្នកដែលមានទុក្ខលំបាកនៅក្នុងគ្រាដែលមីយ៉ាន់ម៉ាកំពុងតែជួបបញ្ហាអសន្តិសុខ និងការរញ្ជួយដី ឲ្យតស៊ូអត់ធ្មត់ឲ្យបាននៅក្នុងកាលៈទេសៈ នេះ។

យោងតាមរបាយការណ៍របស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ជនស៊ីវិលយ៉ាងតិច ៦.៤៧៣ នាក់ត្រូវបានសម្លាប់ដោយកម្លាំងយោធា ដែលក្នុងនោះមានស្ត្រី ១.៤៨៧ នាក់ និងកុមារ ៧៤៨ នាក់។ អំពើហិង្សាបានចូលរួមចំណែកក្នុងការជម្លៀសប្រជាជនជាង៣,៥លាននាក់ ហើយជិត ២០ លាននាក់កំពុងត្រូវការជំនួយ៕

Daily Program

Livesteam thumbnail