សម្តេចប៉ាបឡេអូទី១៤បានតែងតាំងលោកអភិបាលជនជាតិចិនជាលើកដំបូង

សម្តេចប៉ាប ឡេអូទី ១៤ បានធ្វើការតែងតាំងលោកអភិបាលនៃព្រះសហគមន៍កាតូលិកនៅក្នុងប្រទេសចិនជាលើកដំបូង។
លោកអភិបាលថ្មីដែលត្រូវបានតែងតាំងដោយសម្តេចប៉ាបឡេអូទី១៤ គឺលោកអភិបាល ចូសេប លីន យុនធួន (Joseph Lin Yuntuan) ដើម្បីដឹកនាំគ្រីស្តបរិស័ទនៅភូមិភាពហ្វូចូវ។
ក្រោយពេលដែលសម្តេចប៉ាបតែងតាំង រដ្ឋាភិបាលចិនក៏បានទទួលស្គាល់ការតែងតាំង លោកអភិបាលថ្មីនៃព្រះសហគមន៍ ហ្វូចូវផងដែរ។
លោកអភិបាលថ្មី គឺត្រូវបានគេដឹងថា គឺបានទទួលការតែងតាំងតាំងពីថ្ងៃទី ០៥ ខែមិថុនា មកម៉្លេះ ប៉ុន្តែព័ត៌មានទើបតែត្រូវបានផ្សព្វផ្សាយកាលពីចុងសប្តាហ៍មុន។
លោកអភិបាលថ្មី កើតនៅថ្ងៃទី ១២ ខែមីនា ឆ្នាំ១៩៥២ នៅ ទីក្រុង ហ្វូជីង (Fuqing )ខេត្តហ្វូជៀន ( Fujian) ហើយបានក្លាយជាបព្វជិតភាពនៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ១៩៨៤៕
Daily Program
