សម្តេចប៉ាបឡេអូទី១៤យាង ទទួលប្រធានាធិបតីលីបង់

សម្តេចប៉ាបឡេអូទី១៤បានយាង ទទួល​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​លីបង់ លោក ចូសេប អោន (Joseph Aoun )នៅ​ក្នុង​វិមាន​វ៉ាទីកង់ កាលពីថ្ងៃសុក្រសប្តាហ៍មុន។

វ៉ាទីកង់ញូវបានរាយការណ៍ថា បន្ទាប់ពីជួបសន្ទនាជាមួយនឹងសម្តេចប៉ាបជាលក្ខណៈឯកជន រួចមក លោក ចូសេប ក៏បានបន្តជួបពិភាក្សាជាមួយនឹង លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអាសនៈ។

ការិយាល័យព័ត៌មានសន្តអាសនៈ បាននិយាយថា ក្នុងអំឡុងពេលកិច្ចពិភាក្សាដ៏ស្និទ្ធស្នាលភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីដ៏ល្អ ដោយមានការកោតសរសើរជាពិសេសចំពោះតួនាទីជាប្រពៃណី និងការចូលរួមរបស់ព្រះវិហារកាតូលិកនៅក្នុងសង្គមលីបង់។

មេដឹកនាំសន្តអាសនៈនិងលីបង់ ក៏បានពិភាក្សាអំពីតម្រូវការសន្តិភាពនៅមជ្ឈិមបូព៌ា ក៏ដូចជាស្ថិរភាពនៅក្នុងតំបន់  ក៏ដូចជាបញ្ហាជំនឿ ។​

មេដឹកនាំទាំងពីរភាគីបានលើកឡើងថា សន្តិភាពនៅតំបន់មជ្ឈិមបូព៌ាទាំងមូលគឺជារឿងចាំបាច់ត្រូវយកចិត្តទុកដាក់៕

Daily Program

Livesteam thumbnail