សម្តេចប៉ាបឡេអូទី១៤៖ ទម្រង់នៃភាពក្រីក្រធ្ងន់ធ្ងរគឺគ្រីស្តបរិស័ទមិនស្គាល់ព្រះជាម្ចាស់

សម្តេច ឡេអូទី១៤បានមានបន្ទូលថា ភាពក្រីក្រដ៏ក្រៀមក្រំនិងធ្ងន់ធ្ងរបំផុតរបស់គ្រីស្តបរិស័ទគឺគឺការមិនស្គាល់ព្រះជាម្ចាស់។​

សម្តេចប៉ាបបានមានបន្ទូលថា យើងជាគ្រីស្តបរិស័ទ ប្រសិនបើយើងមិនស្គាល់ព្រះជាម្ចាស់ គឺពិតជាភាពក្រីក្រដែលពិបាកនឹងសង្រ្គោះ ពីព្រោះថា ព្រះជាម្ចាស់ទ្រងជាពន្លឺនិងជាពន្លក នៃក្តីសង្ឃឹមដែលនឹងជួយយើងឲ្យខ្នះខ្នែងនឹងខំប្រឹងប្រែងដើម្បីទទួលបានកំណប់ទ្រព្យដែល ទ្រង់មាន។

សម្តេចប៉ាបឡេអូទី១៤ បានមានបន្ទូលថា កាលណាយើងមិនស្គាល់ព្រះជាម្ចាស់ អាចនាំឲ្យយើងជួបសោកនាដកម្មនៃភាពក្រីក្រ ពីព្រោះថា បើយើងគ្មានព្រះជាម្ចាស់នៅក្នុងចិត្ត គឺយើងគ្មានការតស៊ូគ្មានការព្យាយាម។

សម្តេចប៉ាបឡេអូទី១៤ បានព្រមានអំពីហានិភ័យនៃការ “ក្លាយជាមនុស្សរឹងរូស ដោយមានបន្ទូលថា ពួកគេងាយនឹងប្រឈមមុខនឹងភាពក្រីក្របែបថ្មី។

សម្តេចប៉ាបបានព្យាយាមលើកនិងលើកទឹកចិត្តឲ្យគ្រីស្តបរិស័ទ រៀនស្គាល់ខ្លួនឯង រៀនស្គាល់ ព្រះជាម្ចាស់ ហើយយាងទ្រង់ចូលមកក្នុងចិត្តរបស់យើង នោះយើងនឹងមានចិត្តនិងរៀនពី ការទទួលខុសត្រូវ រៀនពីការលើកស្ទួយនិងកិច្ចខិតខំប្រឹងប្រែង ដែលជា ផលផ្លែនៃកម្លាំងពលកម្មរបស់មនុស្សគួរតែទទួលបានស្មើៗគ្នាសម្រាប់ទាំងអស់គ្នាអោយតែមាន ការខំប្រឹងប្រែង៕

Daily Program

Livesteam thumbnail