មនុស្ស១០នាក់ស្លាប់ ហើយរាប់សិបអ្នករងរបួសនៅអូទ្រីសព្រោះយុវជនវ័យ២១ឆ្នាំ្មម្នាក់

សិស្សាសាលាវិទ្យាល័យចំនួន៩នាក់ និង មនុស្សពេញវ័យម្នាក់បានស្លាប់ ខណៈរាប់សិបនាក់ផ្សេងទៀតរងរបួសព្រោះយុវជនវ័យ២១ឆ្នាំម្នាក់យកកាំភ្លើងបាញផ្អើលសាលា។នេះបើតាមវ៉ាទីកង់ញូវ។

ទាក់ទងនឹងព្រឹត្តិការណ៍នេះ សម្តេចប៉ាបឡេអូទី១៤ បានចេញផ្សាររំលែកទុក្ខភ្លាមៗនៅក្នុងអំឡុងពេលទ្រង់យាងទទួលសាវនាការការងារជាមួយគ្រីស្តបរិស័ទកាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២៥។

ប្រភពដដែលបានអះអាងថា ហេតុការណ៍បាញ់ប្រហារនេះកើតឡើងនៅក្នុងទីក្រុង ហ្រ្គាហ្ស (Graz) នៃប្រទេសអូទ្រីស។

ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ សម្តេចប៉ាបឡេអូទី១៤ បានចេញសាររំលែកទុក ហើយបានអធិដ្ឋានជូនអស់អ្នកដែលរងគ្រោះដល់ជិវិតនិងអ្នករងរបួស ។

សម្តេចប៉ាបឡេអូបានចូលរួមសោកស្តាយជូនក្រុមគ្រួសារសិស្សាសាលារងគ្រោះទាំងអស់ ហើយបានអធិដ្ឋាននិងទូលអង្វរឲ្យព្រះជាម្ចាស់ទទួលពួកគេនៅឋានព្រះបរមសុខផង។

ហេតុការណ៍បាញ់ប្រហារនេះបានកើតមានឡើងកាលពីថ្ងៃទី ១០ ខែមិថុនា ហើយក្រៅពីសម្តេចប៉ាប នៅមានមេដឹកនាំអឺរ៉ុបជាច្រើនទៀតដែលបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ​៕

Daily Program

Livesteam thumbnail