សម្តេចប៉ាបលើកឡើងពីតួនាទីរបស់ស្ត្រីនៅព្រះសហគមន៍ និងសង្គម
សម្តេចប៉ាបហ្វ្រង់ស៊ីស្កូបានមានបន្ទូលក្នុងសន្និសីទអន្តរជាតិស្តីពីស្ត្រីនៅក្នុងព្រះសហគមន៍ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការទទួលស្គាល់ការរួមចំណែករបស់ស្ត្រី ហើយទ្រង់បានអំពាវនាវឱ្យមានឯកភាព និងការអប់រំដើម្បីលើកកម្ពស់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី។
នៅក្នុងសុន្ទរកថារបស់ទ្រង់ទៅកាន់អ្នកចូលរួមសន្និសីទអន្តរជាតិក្រោមប្រធានបទ «ស្ត្រីនៅក្នុងព្រះសហគមន៍៖ ស្រី្តជាមាតាមនុស្សជាតិ» សម្តេចប៉ាបបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះអ្នកចូលរួមទាំងអស់ដោយបង្ហាញពីការដឹងគុណចំពោះវត្តមានរបស់ពួកគេនិងការរៀបចំព្រឹត្តិការណ៍នេះ។
សម្តេចប៉ាបបានមានប្រសាសន៍ថា ៖ «ព្រះសហគមន៍ត្រូវចងចាំរឿងនេះ ពីព្រោះព្រះសហគមន៍ ក៏មានចំណែកកកើតឡើងដោយស្ត្រី ដែល ជាកូនស្រី កូនក្រមុំ និងជាម្តាយ»។
សម្តេចប៉ាបបានលើកឡើងពីសារៈសំខាន់និងការទទួលស្គាល់ ក៏ដូចជាការវាយតម្លៃលើការរួមចំណែករបស់ស្ត្រីនៅក្នុង ការអំពាវនាវឱ្យមានការរួបរួម ការវែកញែក និងការសហការគ្នា ដើម្បីសម្រេចបាននូវគោលដៅរួមរបស់ព្រះសហគមន៍។
វ៉ាទីកង់ញូវបានរាយការណ៍ថា សន្និសិទនេះបានទាក់ទាញ និងប្រមូលផ្តុំដោយបុគ្គលសំខាន់ៗមកពីជុំវិញពិភពលោក ផ្តោតលើការបង្ហាញពីភាពបរិសុទ្ធជាគំរូរបស់ស្ត្រីដប់រូប។
សម្តេចប៉ាប បានបញ្ជាក់ពីសារៈសំខាន់នៃគំនិតផ្តួចផ្តើមសប្បុរសធម៌ ការអប់រំ និងការអធិដ្ឋានរបស់ពួកគេ ដែលបង្ហាញពីការឆ្លុះបញ្ចាំងតែមួយគត់នៃភាពបរិសុទ្ធរបស់ព្រះ តាមរយៈទេពកោសល្យរបស់ស្ត្រី។
សម្តេចប៉ាប បានសង្កត់ធ្ងន់ថា ៖ «ការរួមចំណែករបស់ស្ត្រីគឺចាំបាច់ជាងពេលណាទាំងអស់» ដោយទទួលស្គាល់បញ្ហាប្រឈមនៃការស្អប់ខ្ពើម អំពើហិង្សា និងជម្លោះមនោគមវិជ្ជានៅក្នុងពិភពលោកបច្ចុប្បន្ន៕