វ៉ាទីកង់រៀបចំសន្និសិទមួយស្តីពីការកសាងបណ្តាញនៃ «ដែនជម្រកនៅទីក្រុង»
បណ្ឌិតសភាវិទ្យាសាស្ត្រនៃសន្តអាសនៈបាន រៀបចំសន្និសីទមួយដែលផ្តោតលើសក្តានុពលផ្លាស់ប្តូរនៃសិល្បៈ ដោយចាប់ផ្តើមជាមួយនឹងការអំពាវនាវរបស់សម្តេចប៉ាបដើម្បីបង្កើតបណ្តាញនៃ «ដែនជម្រកនៅទីក្រុង» និងជាមួយការសម្ពោធពិព័រណ៍រូបថត។
វ៉ាទីកង់ញូវបានរាយការណ៍ថា សន្និសីទនេះបានរៀបចំឡើងគឺស្របគ្នានឹងកម្មវិធីតាំងពិពណ៌រូបថតចំនួន ២៤ សន្លឹក ដែលពិពណ៌នាអំពីបញ្ហានៃលំនៅស្ថាន តម្រូវការការពារបរិស្ថានដែលកំពុងតែកើតមាននៅប្រទេសជាច្រើនដែលរួមមាន ប្រេស៊ីល បង់ក្លាដេស អូស្រ្តាលីជាដើម។
លោក លៀ បែលវ៉ាមី (Lia Beltrami) ដែលជាអ្នកដឹកនាំកម្មវិធីបានឲ្យដឹងថា រូបថតនេះឆ្លុះបញ្ចាំងអំពីវត្ថុបំណងនៃការបង្កើតបណ្តាញលំនៅស្ថាននៅតាមទីក្រុងដែលមានភាពសំបូរបែបផ្នែកបរិស្ថាននិងជីវចម្រុះស្របតាបគោលលទ្ធិនិងបំណងប្រាថ្នារបស់សម្តេចប៉ាបហ្រ្វ់ងស៊ីស្កូ ។
លោកបានបន្តថា សន្និសីទនិងការតាំងពិពណ៌នេះគឺជាផ្នែកមួយនៃគម្រោង «អារម្មណ៍ដើម្បីបង្កើតការផ្លាស់ប្តូរ» ដែលកើតចេញពីការចង់ដាក់សិល្បៈនៅក្នុងសេវាកម្មនៃការផ្លាស់ប្តូរ ដូចដែល សម្តេចប៉ាបទ្រង់ស្នើឱ្យយើងគិតគូស្របតាមគោលលទ្ធិ Laudato si៕