ពត៌មាន សម្តេចប៉ាបលើកឡើងពីតួនាទីរបស់ស្ត្រីនៅព្រះសហគមន៍ និងសង្គម សម្តេចប៉ាបហ្វ្រង់ស៊ីស្កូបានមានបន្ទូលក្នុងសន្និសីទអន្តរជាតិស្តីពីស្ត្រីនៅក្នុងព្រះសហគមន៍ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការទទួលស្គាល់ការរួមចំណែករបស់ស្ត្រី ហើយទ្រង់បានអំពាវនាវឱ្យមានឯកភាព និងការអប់រំដើម្បីលើកកម្ពស់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី។