លោកហ្ស៉ហ្ស សឺដេស កើតនៅថ្ងៃទី១០ ខែសីហា ឆ្នាំ១៨៨៦ នៅទីក្រុងប៉ារីស សង្កាត់ទី១៦ និងទទួលមរណភាពនៅថ្ងៃទី២ ខែតុលា ឆ្នាំ១៩៦៩ នៅសង្កាត់ ណឺលី សៀ សែន។ លោក ហ្ស៉ហ្ស សឺដេស គឺជាអ្នកឯកទេសអក្សរបុរាណ ដែលរួមផ្សំចំណេះដឹងនេះជាមួយនឹងបុរាណ វិទ្យាក្នុងគោលដៅសិក្សា និងស្វែងយល់ប្រវត្តិនៃអរិយធម៌នៃតំបន់អាស៊ីអាគ្នេយ៍។ លោកគឺជា សិស្សនៅសាលាបារាំងចុងបូព៌ា ចាប់តាំងពីឆ្នាំ១៩១១ បន្ទាប់មកក្លាយជានាយកសាលានេះ ពី ខែមករា ឆ្នាំ១៩២៦ ទៅដល់ឆ្នាំ១៩៤៦ ឬជិត ២០ឆ្នាំ។