នៅក្នុងថ្ងៃនេះ គឺជាថ្ងៃបុណ្យគោរពសន្តស្ទេហ្វាន ជាមរណសាក្សី ជាមរណសាក្សីមានន័យថា គេសម្លាប់គាត់ដោយសារជំនឿ ព្រោះគាត់មិនព្រមបដិសេធព្រះយេស៊ូ គាត់ប្រកាសព្រះយេស៊ូគឺជាព្រះគ្រីស្ត ជាព្រះមេស្ស៊ី ដែលគង់នៅជាមួយយើង និងប្រទានអំណរសប្បាយឱ្យយើង។ ហេតុនេះព្រះគម្ពីរដំណឹងល្អ ដែលបងប្អូនបានស្ដាប់នៅក្នុងថ្ងៃនេះ មានអត្ថន័យជ្រាលជ្រៅមែនទែន ត្បិតព្រះយេស៊ូប្រាប់ទៅអ្នកជឿលើព្រះអង្គថា «ចូរប្រយ័ត្ន កុំទុកចិត្តមនុស្សលោកឱ្យសោះ ត្បិតគេនឹងបញ្ជូនអ្នករាល់គ្នាទៅតុលាការ»។