ពត៌មាន ប្រធានព្រឹទ្ធសភាកម្ពុជា ឆ្លងជំងឺកូវីដ១៩ជាថ្មី សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាសនៅយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា សម្ដេចបានឆ្លងជំងឺកូវីដ១៩ ជាថ្មីម្ដងទៀត បន្ទាប់ពីក្អក ហៀរសំបោរមួយយប់មួយថ្ងៃកន្លងមកនេះ។
ពត៌មាន គ្រីស្តបរិស័ទអធិដ្ឋានសម្រាប់សុខភាពសម្ដេចប៉ាប លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ បានរៀបចំអធិដ្ឋានពិសេសតាមបែបតេហ្សេ សម្រាប់សុខភាពរបស់សម្ដេចប៉ាបហ្វ្រង់ស៊ីស្កូ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនាទីក្រុងរ៉ូម។
វិចារណកថា ពេលប្រទះឃើញគ្រាប់ឫសំណល់អាវុធយុទ្ធភ័ណ្ឌនានាកុំប្រហែស! គ្រោះថ្នាក់ មកដល់ពេលនេះទោះបីជាការយល់ដឹងនៅក្នុងចំណោមប្រជាពលរដ្ឋចំពោះគ្រោះថ្នាក់នៃអាវុធយុទ្ធភ័ណ្ឌដែលបន្សល់ទុកពីសម័យសង្រ្គាមស៊ីវិលមានការកើនឡើងក៏ដោយក៏នៅតែមានអ្នកដែលផ្គើន ហើយក៏អាចនឹងមានអ្នកដែលនៅបន្តប្រមូលសំណល់សង្រ្គាមនេះជាអេតចាយផងដែរ ។
ពត៌មាន មនុស្ស៣,៣ពាន់លាននាក់កំពុងរស់នៅក្នុងប្រទេសដែលចំណាយខ្ពស់លើសេវាបំណុល វ៉ាទីកង់ញូវបានរាយការណ៍ថា មកដល់ពេលនេះនៅលើពិភពលោកទាំងមូលមានមនុស្សប្រមាណជា ៣,៣ ពាន់លាននាក់ពួកគេកំពុងតែរស់នៅក្នុងប្រទេសដែលបានចំណាយប្រាក់យ៉ាងច្រើនលើសេវាបំណុលជាងការថែទាំសុខភាពនិងសុខមាលភាពសង្គមរបស់ប្រជាជន ។
ពត៌មាន វ៉ាទីកង់និងសាកលវិទ្យាល័យកូឡំបៀ រួមគ្នាបង្កើត គណៈកម្មការដើម្បីពិនិត្យបំណុលអធិបតេយ្យភាព វ៉ាទីកង់ញូវបានរាយការណ៍ថា បណ្ឌិតសភាវិទ្យាសាស្រ្តសង្គមនៃសន្តអសនៈ បានសហការជាមួយនឹងសាកលវិទ្យាល័យកូឡំបៀដើម្បីរួមគ្នាបង្កើតគណៈកម្មាការចំពោះកិច្ចមួយមានគោលបំណងធ្វើ កំណែទម្រង់ និងស្វែងរកដំណោះស្រាយសម្រាប់កំណើនសេដ្ឋកិច្ច សង្គម និងបរិស្ថានប្រកបដោយនិរន្តរភាព ជាពិសេសគឺពាក់ព័ន្ធនឹងបំណុលអធិបតេយ្យ ។
ពត៌មាន គ្រីស្តបរិស័ទ ៦.000 មកទីក្រុងរ៉ូមសម្រាប់ពិធីបុណ្យករុណាទិគុណនៃអ្នកបម្រើអាសនៈព្រះសហគមន៍ គ្រីស្តបរិស័ទប្រមាណជា ៦.០០០ នាក់ បាននាំគ្នាធ្វើដំណើរមកដល់ទីក្រុងរ៉ូមដើម្បីរៀបចំពិធីបុណ្យករុណាទិគុណនៃអ្នកបម្រើអាសនៈ ដែលគហៅថា “ Jubilee of Deacons”។
ពត៌មាន ស្ថានភាពសុខភាពសម្តេចប៉ាបម្សិលមិញរាងប្រសើរបន្តិច ការិយាល័យព័ត៌មានសន្តអសនៈបានផ្តល់នូវបច្ចុប្បន្នភាពនៃព័ត៌មាន អំពីសុខភាពរបស់សម្តេចប៉ាបថា ទ្រង់មានស្ថានភាពប្រសើរបន្តិចកាលពីម្សិលមិញ ។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ ។
បរិស្ថាន ជប៉ុនសន្យាកាត់បន្ថយការបំភាយឧស្ម័នកាបូន ៦០% ពីពេលនេះ រហូតដល់ឆ្នាំ ២០៣៥ ប្រទេសជប៉ុនបានសន្យា កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ៦០% ពីពេលនេះរហូត ដល់ ឆ្នាំ២០៣៥ បើប្រៀបធៀបនឹងឆ្នាំ២០១៣ នៅក្នុងក្របខណ្ឌនៃផែនការអាធាតុ។ នេះគឺជាមហិច្ចតា កើនឡើង និងនាំមកជាមួយនូវការត្រួតពិនិត្យឡើងវិញអំពីយុទ្ធសាស្រ្តថាមពល។
ពត៌មាន លោកអភិបាល ដាស់តឿនគ្រីស្តបរិស័ទ ឱ្យមានការប្រុងប្រយ័ត្ន អំពីព័ត៌មានមិនពិតស្តីពីសម្តេចប៉ាប លោកអភិបាលអូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ បានរំលឹកដាស់តឿនគ្រីស្តបរិស័ទ ឲ្យមានការប្រុងប្រយ័ត្ន អំពីព័ត៌មានមិនពិតស្តីពីសុខភាពរបស់សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ និងបានជំរុញឲ្យគ្រីស្តបរិស័ទត្រូវ ផ្ទៀងផ្ទាតលើប្រភពផ្លូវការដូចជា Vatican News ជាដើម។
វិចារណកថា ស្រលាញ់ជាតិកុំលេងបណ្តាញសង្គមនិយាយអំពីយោធា ! ក្រោយពេលដែលបញ្ហាព្រំដែនរវាងកម្ពុជានិងថៃរាងកើនកំដៅបន្តិចពាក់ព័ន្ធនឹងឧបទ្ធវហេតុនៃការយល់ច្រឡំដែលបានកើតមានឡើងនៅប្រាសាទតាមាន់ធំកាលពីសប្តាហ៍មុននេះ មានអ្នកលេងបណ្តាញសង្គមមួយចំនួន បានយកយោធូបបករណ៍យោធារបស់ប្រទេសកម្ពុជានិងថៃមកធ្វើនេះធ្វើនោះហើយផ្សព្វផ្សាយនៅលើបណ្តាញសង្គម ។
ប្រទេសថៃមិនអាចលាក់បាំងភស្តុតាងបានឡើយ អាស៊ាន អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ កំពុងតាមដានសកម្មភាពឈ្លានពានរបស់កងទ័ពថៃ