ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ អត្ថាធិប្បាយគម្ពីរ លូកា (៦,១-៥)បកស្រាយដោយ៖ លោកបូជាចារ្យ អ៊ុន សុន

ជម្រាបសួរបងប្អូនជាទីស្រឡាញ់! ថ្ងៃនេះខ្ញុំមានអំណរសប្បាយរីករាយមក​បកស្រាយព្រះ​បន្ទូលដំណឹង​ល្អ​ដែលនាំឱ្យយើងលើកតម្កើងព្រះជាម្ចាស់ដោយសារជំនឿលើព្រះបុត្រារបស់ព្រះអង្គ ដែលបានប្រទានជីវិត​អស់​កល្បជានិច្ចឱ្យ​យើង។

ខ្ញុំមានបីចំណុចតូចដើម្បីចាប់ផ្តើម ទីមួយយើងត្រូវទទួលព្រះអំណោយទានដែលជាអំណោយនៃជីវិត​សម្រាប់យើងម្នាក់ៗ។ ទីពីរ ចូលយើងកុំបប្រៀបធៀបយើង​ទៅបងប្អូនឯទៀតៗ​ព្រោះ​ព្រះអំណោយទាន​មាន​គ្រប់ៗគ្នា និងទីបីសូមកុំប្រមាថមើលងាយបងប្អូនឡើយ ព្រោះយើងទាំងអស់គ្នាគឺជា​បុត្រធីតា​របស់​ព្រះ​បិតា។ នៅក្នុងដំណឹងល្អលូកា ៦,១-៥គឺនិយាយពិព្រះយេស៊ូជាបុត្រារបស់ព្រះជាម្ចាស់ព្រះអង្គ​មាន​អំណោ​ចលើថ្ងៃសម្ប័ត ហើយព្រះអង្គយាងមកនៅក្នុងលោកនេះដើម្បីជួយ​ឱ្យមនុស្សមាន​សេរីភាព​ក្នុង​ការ​ប្រតិបត្តិ​ជំនឿរបស់ខ្លួន ព្រោះព្រះអង្គចង់ឱ្យយើងយល់ថា ព្រះជាម្ចាស់បានប្រទានជីវិតឱ្យយើង។

ដូច្នេះបើយើងគោរពកោតខ្លាចព្រះជាម្ចាស់នោះវិន័យផ្សេងៗយើងនឹងអាចគោរពនឹងស្រឡាញ់គ្នាជាបងប្អូនបាន។ ខាងពួកគណៈផារ៉ាស៊ីគេជំទាស់ប្រឆាំងគេរករឿង គេចាប់កំហុសដោយសារតែសាវ័ករបស់​ព្រះយេស៊ូ​ធ្វើការនៅថ្ងៃសម្ប័ត ធ្វើការនៅថ្ងៃដែលគេហាមឃាត់។ ដូច្នេះព្រះយេស៊ូចង់បង្ហាញថា សេចក្តី​ត្រូវការដែលសាវ័កធ្វើនោះ គឺជាសេចក្តីត្រូវការដើម្បីអាហារដែលគេត្រូវការចិញ្ចឹមជីវិតគឺឱ្យ​យើងយល់អំពី​អាហារ​​​ដែលយើង​ត្រូវការនោះជាអាហារដែលមិនគ្រាន់តែជាអាហារខាងរូបកាយប៉ុណ្ណោះទេ ប៉ុន្តែ​ព្រះយេ​ស៊ូ​​​មានព្រះបន្ទូល គឺជាអាហារដែលផ្តល់ជីវិតអស់កល្បជានិច្ច។

ចូរយើងអរព្រះគុណព្រះជាម្ចាស់! ដែលព្រះអង្គបានប្រទានព្រះយេស៊ូជាអាហារដែលផ្តល់ជីវិតឱ្យយើង។ នៅពេលដែលយើងស្តាប់ព្រះបន្ទូល នៅពេលដែលយើងទទួលព្រះកាយព្រះអង្គគឺនៅពេលនោះ​យើង​ទទួល​ព្រះយេស៊ូផ្តល់។ ដូច្នេះហើយព្រះយេស៊ូផ្តល់ជីវិតអស់កល្បជានិច្ច ដូច្នេះអាហារលោកកិយ សម្បត្តិ​លោក​កិយ៍គឺផ្តល់ឱ្យយើងត្រឹមពេលស្លាប់តែប៉ុណ្ណឹង។ ដូច្នេះឱ្យយើងរីករាយទទួលព្រះបន្ទូលជាអាហារ​ដែល​ផ្តល់ជីវិតប្រសើរជាងយើងប្រមូលទ្រព្យសម្បតិ្តលោកកិយ៍ ដែលនាំឱ្យយើងស្លាប់នៅថ្ងៃណាមួយ។

សូមបងប្អូនរិះគិតអំពីអាហារដែលនាំឱ្យយើងមានជីវិត និងជឿលើព្រះបុត្រាដែលព្រះអង្គ​លើថ្ងៃសម្ប័ត​លើ​វិន័យទាំងអស់គឺជាព្រះយេស៊ូ ដែលយាងមកដើម្បីធ្វើឱ្យសេចក្តីទាំងអស់ដើម្បីជួយមនុស្សទាំងអស់​ឱ្យ​មានសេរីភាពពិតប្រាកដក្នុងការគោរជំនឿ​របស់ខ្លួន គឺនៅពេលណាដែលយើងទទួលស្គាល់ព្រះយេស៊ូជា​ព្រះបុត្រា​របស់​ព្រះអង្គគឺនៅពេលនោះជីវិតរបស់យើងនឹងទទួលអត្ថន័យថ្មីនៅក្នុងជីវិត។ អាម៉ែន៕

 

Daily Program

Livesteam thumbnail