ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ អត្ថាធិប្បាយគម្ពីរ ម៉ាថាយ ៧,២១.២៤-២៧

បកស្រាយដោយ៖ លោកបូជាចារ្យ រ៉ាជេត ហាសាពូទី

បងប្អូនជាទីគោរព! នៅក្នុងអត្ថបទព្រះគម្ពីរថ្ងៃនេះព្រះយេស៊ូប្រោសអ្នកជំងឺផ្សេងៗឱ្យបានជា និងប្រោស​ប្រទាន​នំប៉័ងឱ្យមនុស្សបួនពាន់នាក់បរិភោគ បន្ទាប់មកព្រះអង្គយាងឡើងទៅលើភ្នំ លុះយាង​ដល់​ហើយ​ព្រះអង្គគង់ចុះមានមហាជនច្រើនកុះករនាំគ្នាចូលមករកព្រះអង្គទាំងនាំមនុស្សខ្វិន មនុស្សខ្វាក់ មនុស្ស​ពិការជើង មនុស្សឃ្លង់ និងអ្នកដែលមានជំងឺឯទៀតៗមកជាមួយ។ គេដាក់អ្នកទាំង​នេះនៅ​ទាប​ព្រះបា​ត​ទា​របស់ព្រះអង្គ ហើយព្រះអង្គប្រោសគេឱ្យបានជាទាំងអស់គ្នា។

បងប្អូនជាទីគោរព! តើពួកយើង​ទៅ​រក​អ្នកណានៅពេលមានជំងឺ? តើពួកយើងនាំអ្នកដែល​មានជំងឺ​ទៅ​រក​អ្ន​កណាដែរ? អត្ថបទថ្ងៃនេះ​ណែនាំពួក​យើងថា ពួកយើងត្រូវការទៅរកព្រះអង្គ ឱក្បាលដល់ដីសុំ​ព្រះអង្គ​ឱ្យ​បានជាពីជំងឺ​ព្រមទាំងនាំអ្នកដែល​មាន​ជំងឺផ្សេងៗដាក់នៅព្រះបាតទាររបស់ព្រះអង្គ ដើម្បីឱ្យព្រះអង្គ​ប្រោស​គេឱ្យបានជាទាំងអស់គ្នា។ ការ​ព្យាបាលអ្នកជំងឺជាបេសកម្មដ៏ធំមួយរបស់ព្រះអង្គ ហើយព្រះអង្គ​បាន​​ប្រោសប្រទានបេសកកម្មនេះ​ឱ្យគ្រី​ស្ត​បរិស័ទធ្វើបន្ត​មកទល់សព្វថ្ងៃ​​នេះ ​ជូន​កាលអ្នកមាន​ជំងឺមិ​ន​ដឹង​ហេតុផលនៃជំងឺរបស់ពួកគេ ហើយច្រើនអ្នកដែលមានជំងឺមិនស្គាល់កន្លែងការព្យាបាលជំងឺរបស់ពួកគេ។ ដូច្នេះអ្នកបួស និងគ្រីស្ត​បរិស័ទ​ទាំងអស់គ្នាទទួលខុសត្រូវ! នាំគេទៅរកកន្លែងព្យាបាល! ​​នៅក្នុង​រដូវ​រង់​ចាំ​នេះ​​គ្រីស្តបរិស័ទ​ត្រូវការ​យក​ចិ​ត្ត​ទុកដាក់ព្យាបាលជំងឺដែលទាក់ទងនិងផ្លូវវិញ្ញាណ និងផ្លូវចិត្ត​ការទទួល​អគ្គ​សញ្ញា​ព្រះកាយ និង​ព្រះលោហិត និងអគ្គសញ្ញាស្រុះសម្រួល។

នៅក្នុងថ្ងៃនេះព្រះយេស៊ូប្រោស​ប្រទាន​នំបុ័ង​ឱ្យ​មនុស្សបួន​ពាន់​អ្នកបរិភោគ ​ព្រះយេស៊ូត្រាស់ហៅ​ពួកសាវ័ក​មក ហើយទ្រង់មានព្រះបន្ទូលថា ខ្ញុំអាណិតអាសួរ​បណ្តា​ជននេះពន់ពេកណាស់ ត្បិតគេនៅ​ជាមួយខ្ញុំ​អស់​​រយៈពេលបីថ្ងៃមកហើយ ហើយគ្មានអ្វីបរិភោគ​ខ្ញុំមិន​ចង់ឱ្យគេត្រឡប់ទៅវិញដោយពះ​ទទេក្រែង​គេអស់​កម្លាំង​ដួលតាមផ្លូវ។

បងប្អូនជាទីគោរព​អត្ថបទនេះ​​គួរ​ឱ្យចាប់​អារម្មណ៍ តើពួកយើងអាណិតអាសូរ ក្មេងកំព្រា ចាស់ជរា អ្នកជំងឺ និងអ្នកមានពិការភាពពន់ពេកដែលឬទេ ដូចព្រះយេស៊ូធ្វើ? តើពួកយើងយកចិត្តទុកដាក់តាំង​ចិត្តស្តាប់​ព្រះបន្ទូល​របស់ព្រះអង្គដូចបណ្តាជនដែរឬទេ? តើការត្រៀម និងការរៀបចំសម្រាប់បុណ្យណូអែលមានអ​ត្ថ​ន័​យយ៉ាងដូចម្តេច? តើពួកយើងរវល់តែក្នុងការរៀបចំ ការតុបតែងព្រះវិហារ និងបរិវេនព្រះវិហារ​តែ​ប៉ុណ្ណោះដែរ ឬទេ? តើពួកយើងយកចិត្តទុកដាក់រៀបចំជីវិត និងទឹកចិត្តដោយការអធិដ្ឋាន ការទទួលអគ្គ​សញ្ញា​នានា និងការសម្តែងធម្មមេត្តាធម៌ចំពោះអ្នកដទៃជាពិសេសមនុស្សតូចតាចដែរ ឬទេ? ច្រើនដងពួកយើងភ្លេចតុបតែង និងរៀបចំទឹកចិត្តដែរជាស្នូកសត្វព្រះយេស៊ូមាន​បំណង​ប្រសូត្រ​មក​ជា​មនុស្ស។ ព្រះយេស៊ូអោបភាពជាអ្នកក្រីក្រ និងភាពជាអ្នកបន្ទាបខ្លួនតាំងពីរព្រះអង្គប្រសូត្រមកជាមនុស្ស​នៅលើស្នូកសត្វរហូតដល់ទទួលមរណភាពនៅលើឈើឆ្កាង។ ព្រះអង្គយាងចុះពីស្ថានបរមសុខមកដៃទទេ ហើយត្រឡប់ទៅស្ថានបរមសុខក៏ដៃទទេផងដែរ។ អត្ថបទថ្ងៃនេះអញ្ជើញយើងជាគ្រីស្តបរិស័ទ​ព្យាយាម​រៀប​ចំជិតគំនិតជីវិតឱ្យបានស្អាតបរិសុទ្ធ ដើម្បីទទួលព្រះយេស៊ូដែលកំពុងមកនៅក្នុងជីវិតរបស់យើង។ សូមព្រះជាអម្ចាស់ប្រទានពរយើង៕

Daily Program

Livesteam thumbnail