ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ អត្ថាធិប្បាយគម្ពីរតាមយ៉ូហាន៣,១៦-២១បកស្រាយដោយ៖ លោកបូជាចារ្យ កាឡូស អេឌូអាដូអាល់ហ្វារ៉ូ

ជម្រាបសួរបងប្អូនទាំងអស់គ្នា! ថ្ងៃនេះខ្ញុំជូនពរអស់ប្រជាជននៅប្រទេសកម្ពុជាដែល​ចូលនៅក្នុង​បុណ្យ​ចូល​​ឆ្នាំថ្មីជូនពរឱ្យមានសុខភាពល្អ មានកម្លាំងរឹងមាំ មានសុភមង្គល និងអំណរសប្បាយ​តាម​គ្រួសារ​នីមួយៗ។ ទីពីរខ្ញុំចង់ចែករំលែងអំពីព្រះបន្ទូលដំណឹងល្អថ្ងៃពុធសប្តាហ៍ទីពីរនៅក្នុងបុណ្យចម្លង។

អត្ថបទទីមួយថ្លែងអំពីការប្រកាសដំណឹងល្អរបស់ព្រះយេស៊ូគ្រីស្តដល់ពិភពលោក ទោះបី​ពិភព​លោក​នេះ​មានឧបសគ្គច្រើនសម្រាប់ក្រុមគ្រីស្តទូតក្នុងការប្រកាសដំណឹងល្អ មានអ្នកខ្លះចង់ឈប់ ព្រោះវា​ពិបាក​ពេក​ប៉ុន្តែទេវទូតបាន​មកបើក​ទ្វារ​ឱ្យគ្រីស្តទូត និងសាវ័ក​ចាកចេញទៅប្រកាសដំណឹងល្អឱ្យ​អស់​អ្នកនៅ​ជុំវិញ​ស្តាប់ព្រះបន្ទូលជាពន្លឺ ជា​កម្លាំង និងជាការសង្គ្រោះដល់មនុស្សមានលើកលែងទោស អ្នកដែលជឿ និង​អ្នក​ដែល​ស្តា​ប់​​ពីអំពើ​​បាប​ទាំ​ង​អស់។ គ្រីស្តទូតបានចេញទៅប្រកាសនៅក្នុងព្រះវិហារឱ្យគេពិចារណា ស្តាប់ និង​ទទួល​ជឿ​លើ​ព្រះយេស៊ូជាព្រះបុត្រាតែមួយរបស់ព្រះបិតា។

ទោះបីពិភពលោកនេះមានឧសបគ្គច្រើន មិនថាបច្ចប្បន្ន ឬអតិតកាលក្តីដែលកន្លងមកតាមប្រវត្តិសាស្រ្ត​យើងមាន​ការបៀតបៀន​ព្រះសហគមន៍ ចាប់គ្រីស្តបរិស័ទ និងសម្លាប់អស់អ្នកប្រកាសដំណឹងល្អ ប៉ុន្តែ​ព្រះបន្ទូល​របស់ព្រះជាម្ចាស់​បានក្លាយជា​កម្លាំ​ងយ៉ាង​ខ្លាំង និងអំណាចម្យ៉ាងក្នុងការ​បើក​​ចិត្តមនុស្ស​លោក​ឲ្យ​ព្រមទទួលជឿហេតុដូច្នេះហើយទើបសហគមន៍នៅតែបន្តទៅមុខបាន។ អស់អ្នក​ដែលដឹក​នាំ​ទូទាំង​ប្រទេសដែលបានបៀតបៀនព្រះសហគមន៍ទាំងអស់បានទទួលរងនូវសេចក្តីស្លាប់ ប៉ុន្តែព្រះសហគមន៍ និង​ជំនឿនៅតែបន្តទៅមុខទៀតដោយមានកម្លាំង និងមានពន្លឺ។

ព្រះបន្ទូលថ្ងៃនេះ បញ្ជាក់យ៉ាងច្បាស់ថាព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ព្រះអង្គមិនទុក​ព្រះបុត្រ​​របស់​ព្រះអង្គ​សម្រាប់​ព្រះអង្គផ្ទាល់ គឺឱ្យព្រះបុត្រមកបូជាព្រះជន្មទ្រង់​ដើម្បីបង្ហាញ​អំពីសេចក្តី​ស្រឡាញ់ និងធម្មមេត្តា​ករុណា​របស់ព្រះជាម្ចាស់ គឺការសង្រ្គោះ ការលើកលែងទោស។ ពិភព​លោក​​នេះមាន​មនុស្ស​កំពុង​ប្រព្រឹត្តអំពើអាក្រក់ច្រើនព្រោះគេស្រឡាញ់ភាពងងឹតជាងពន្លឺ។

ទោះបីពន្លឺមក ហើយពន្លឺ ធ្វើឱ្យ​យើង​មាន​សេចក្តី​សង្ឃឹម មានអំណរសប្បាយ មានសុភមង្គល មាន​សេចក្តី​សុខ​សាន្ត ប៉ុន្តែអ្នកដែលធ្លាក់នៅ​ក្នុងអំពើអាក្រក់​គឺ​រស់នៅក្នុងភាពងងឹត និងអ្នកណាដែល​នៅ​ក្នុង​ភាព​ងងឹត​គឺស្អប់ពន្លឺ និងអស់អ្នកដែល​ប្រព្រឹត្ត​តាម​សេចក្តី​ពិតគឺមករកពន្លឺវិញ។ ពិភពលោក​យើងនេះ​មាន​ភាពងងឹតជាច្រើន តែព្រះជាម្ចា​ស់បានបង្ហាញ​មាគ៌ាមួយគឺព្រះយេស៊ូនៅលើឈើឆ្កាង។ ព្រះយេស៊ូនៅលើ​ឈើ​ឆ្កាង​គឺបង្ហាញពីធម្មមេត្តាករុណា បង្ហាញពី​សេចក្តីស្រឡាញ់ដល់យើងគ្រប់គ្នា។ អស់អ្នក​ដែ​លមាន​ចិត្ត​មេត្តា​កុរណា និងសេចក្តីស្រឡាញ់​នៅក្នុង​ខ្លួន​ទោះបីគេបៀតបៀន ឬជួបឧបសគ្គជាច្រើន អស់​អ្នក​ដែលប្រ​ព្រឹត្តតាមសេចក្តីពិត តាមពន្លឺគឺ​នៅ​ក្នុង​ចិត្ត​ អ្នកនោះនឹងមានសុភមង្គល មានអំណរសប្បាយ មាន​ការ​សង្គ្រោះ និងជាពិសេសពេល​យើងទទួល​ព្រះជា​ម្ចាស់​នៅក្នុងជីវិតយើង យើងនឹងមានចិត្តបរិសុទ្ធ។

សុំឱ្យបងប្អូននៅក្នុង​ឱកាសបុណ្យ​ចម្លង​គឺព្រះយេស៊ូ​មាន​ជីវិត​រស់ឡើងវិញ និងអស់អ្នកដែលជឿ​លើ​ព្រះយេ​ស៊ូទទួល​ជីវិតរស់ឡើងវិញជាមួយព្រះអង្គ។ សុំឱ្យ​អស់​បងប្អូនរីករាយបុណ្យ​ព្រះយេស៊ូ​មាន​ព្រះជន្ម​ដ៏រុងរឿង៕ អាមែន

Daily Program

Livesteam thumbnail