ពត៌មាន សមាជពិភពលោក SIGNIS នឹងនាំអ្នកសារព័ត៌មានកាតូលិកមកពីប្រទេសជាង ១០០ ទៅកាន់រវ៉ាន់ដា អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយ អ្នកសារព័ត៌មាន អ្នកផលិតខ្សែភាពយន្ត និងអ្នកទំនាក់ទំនងឌីជីថលកាតូលិកជាង ៣០០នាក់ មកពីប្រទេសជាង ១០០ នឹងជួបជុំគ្នានៅទីក្រុងគីហ្គាលី ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៨ ខែសីហា នាសមាជពិភពលោក SIGNIS ឆ្នាំ២០២៦។
ពត៌មាន ទូរទស្សន៍ Good News Catholic នៅប៉ាគីស្ថាន ទំនើបកម្មស្ទូឌីយោដើម្បីពង្រឹងការប្រកាសដំណឹងល្អ ទូរទស្សន៍ Good News Catholic ដែលជាប្រព័ន្ធផ្សព្វផ្សាយឌីជីថលកាតូលិក មានមូលដ្ឋាននៅទីក្រុងកំពង់ផែការ៉ាជី ភាគខាងត្បូងប្រទេសប៉ាគីស្ថាន បានធ្វើឱ្យប្រសើរឡើងនូវកន្លែងផលិតរបស់ខ្លួន ដើម្បីពង្រឹងការប្រកាសដំណឹងល្អ និងការផ្សព្វផ្សាយទូទាំងប្រទេស។
ពត៌មាន ព្រះសហគមន៍កាតូលិកស្រីលង្កា ដង្ហែរក្បួនដើម្បីសច្ចភាព និងយុត្តិធម៌ គ្រីស្តបរិស័ទកាតូលិកស្រីលង្កាជាង ១០០នាក់ រួមទាំងបព្វជិត អ្នកកាន់សាសនា និងគ្រហស្ថ បានដង្ហែក្បួនដោយសន្តិវិធីនៅភាគខាងជើងប្រទេស កាលពីថ្ងៃទី៣០ ខែកក្កដា ដោយអំពាវនាវឱ្យមានសច្ចភាព យុត្តិធម៌ និងការទទួលខុសត្រូវចំពោះជនរងគ្រោះ ដែលត្រូវបានកប់ដោយច្របូកច្របល់នៅចេមម៉ានី (Chemmani)។
ជីវិតនិងសង្គម ហ្ស៊ីយូសសេពប៉េ ហ្គារីបាល់ឌី វីរជនចូលរួមបង្រួបបង្រួមប្រទេសអ៊ីតាលី ហ្ស៊ីយូសសេពប៉េ ហ្គារីបាល់ឌី (Giuseppe Garibaldi) កើតនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៨០៧ នៅ ទីក្រុងនីស ដែលជាចក្រភពបារាំងទី១ នៅសម័យនោះ។
ពត៌មាន លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន» ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។
ពត៌មាន ហេតុអ្វីប្រទេសអារ៉ាប៊ី សាអ៊ូឌីត និងសហរដ្ឋអាម៉េរិកវាយប្រហារអ៊ីរ៉ាក់? សម្រាប់ជាលើកទី១ ទីក្រុងរីយ៉ាដ បានចូលរួមធ្វើការវាយប្រហារ អមជាមួយទីក្រុងវ៉ាស៊ីនតុន ប្រឆាំងនឹងកងកម្លាំងគាំទ្រអ៊ីរ៉ង់នៅអ៊ីរ៉ាក់។ ការវាយប្រហារដែលបង្ហាញអំពីការរីកធំជាបន្តបន្ទាប់នៃជម្លោះតំបន់ ដែលកាន់តែស្មុគស្មាញថែមទៀត។
ពត៌មាន អង្គការសហប្រជាជាតិថា មនុស្ស ៦៤៥ លាននាក់ប្រឈមមុខនឹងភាពអត់ឃ្លាននៅឆ្នាំ ២០២៥ របាយការណ៍ស្តីពីស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅលើពិភពលោក ដែលរៀបចំរួមគ្នាដោយទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួនប្រាំ បានប៉ាន់ប្រមាណថា មនុស្សប្រហែល ៦៤៥ លាននាក់ ដែលតំណាងឱ្យ ៧,៨ ភាគរយនៃចំនួនប្រជាជនពិភពលោក បានប្រឈមមុខនឹងភាពអត់ឃ្លាននៅឆ្នាំ ២០២៥។
ពត៌មាន ព្រះសហគមន៍កំពុងយកចិត្តទុកដាក់លើការស្តារសេចក្តីថ្លៃថ្នូររបស់មនុស្ស និងក្តីសង្ឃឹមជនរងគ្រោះដោយស្កែម ការជួញដូរមនុស្សនៅតែបន្តមាន គ្រាន់តែវាប្តូរជាទម្រង់ថ្មីៗ នៅពេលដែលបច្ចេកវិទ្យារីកចម្រើន ហើយដើម្បីប្រឈមនឹងបញ្ហានេះ ព្រះសហគមន៍កាតូលិកបាន និងកំពុងតែយកចិត្តទុកដាក់លើពួកគេ។
វិចារណកថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅរាត្រីថ្ងៃទី២៨ កក្កដា មិនមែនចប់ត្រឹមចាប់ខ្លួនទេ! ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនៅវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២៨ ខែកក្កដា នៅតាមបណ្តោយផ្លូវលេខ១០០៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្កឡើងដោយស្ត្រីវ័យក្មេងម្នាក់ បើកបររថយន្តទំនើបទៅបុកមន្ត្រីនៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជិះម៉ូតូរហូតដល់បាត់បង់ជីវិត គឺមិនមែនបញ្ចប់ត្រឹមការចាប់ខ្លួននោះទេ។
ពត៌មាន ច្បាប់ចរាចរណ៍ផ្លូវគោកនឹងត្រូវពិនិត្យឡើងវិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦តទៅ។
សិល្បករជើងចាស់ និងយុវជនរួមគ្នាស្តារប្រជាប្រិយភាពល្ខោនខោល ក្រោយកើនក្តីព្រួយបារម្ភពីការធ្លាក់ចុះការចាប់អារម្មណ៍