សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចែករំលែក និងសម្តែងការចាប់អារម្មណ៍ចំពោះការវិភាគមួយ ដែលសរសេរដោយសាស្ត្រាចារ្យ Akaraphong Khamkhun ជនជាតិថៃ ដែលជាអ្នកវិទ្យាសាស្ត្រនយោបាយ និងជាអ្នកជំនាញកិច្ចការព្រំដែន ទាក់ទងនឹងជម្លោះលំហសមុទ្រកម្ពុជា-ថៃ ដែលកំពុងបន្តកើតមាន និងការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។