ពត៌មាន សម្តេចប៉ាបថ្កោលទោសអំពើហិង្សានៅបូគីណាហ្វាសូ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានសំដែងនូវសាររំលែកទុក្ខ និងចូលរួមកាន់ទុក្ខចំពោះជនរងគ្រោះដែលទទួលគ្រោះថ្នាក់ដល់ជីវិតនៅក្នុងអំពើហិង្សាបង្ហូរឈាមនៅប្រទេស បូគីណាហ្វាសូ ។
ពត៌មាន សម្តេចប៉ាបមិនទាន់ហត់នឿយនឹងការអធិដ្ឋានចំពោះវិបត្តិនៅអ៊ុយក្រែន សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានបន្តបង្ហាញជំហរថា ទ្រង់នៅមិនទាន់អស់កម្លាំងឫទឹកចិត្តនៅក្នុងការបន្តអធិដ្ឋានសុំសន្តិភាពនៅអ៊ុយក្រែនឡើយទោះជាមកដល់ពេលនេះទ្រង់បានធ្វើកិច្ចការនេះជាបន្តបន្ទាប់ក៏ដោយ ។
ពត៌មាន សម្តេចប៉ាបរំលែកទុក្ខជូនក្រុមគ្រួសារ និងជនរងគ្រោះដោយអគ្គីភ័យ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានសំដែងនូវការរំលែកទុក្ខ និងអធិដ្ឋានជូនជនរងគ្រោះក៏ដូចជាក្រុម គ្រួសាររបស់អ្នករងគ្រោះដោយគ្រោះអគ្គីភ័យមួយដែលបានកើតមានឡើងនៅអគារស្នាក់នៅពីកន្លែងនៅភាគខាងកើតទីក្រុងវ៉ាឡេនសា នៃប្រទេសប្រទេសអេស្ប៉ាញ។
ពត៌មាន លោកកាឌីណាល់ រ៉ានីយេរ៉ូ ខេនតាឡាមេសា៖ ព្រះយេស៊ូជាព្រះបន្ទូល និងជាអគ្គសញ្ញា លោកកាឌីណាល់ រ៉ានីយេរ៉ូ ខេនតាឡាមេសា (Raniero Cantalamessa) អ្នកសម្របសម្រូលកិច្ចការអប់រំជំនឿនៅនិវេសនដ្ឋានសម្តេចប៉ាប បានមានប្រសាសន៍ថា ព្រះយេស៊ូទ្រង់តំណាងឲ្យបន្ទូលរបស់ព្រះជាម្ចាស់និងអគ្គសញ្ញារបស់ទ្រង់ ។
ពត៌មាន មន្ទីរពេទ្យបំាប៊ីណូ ជេស៊ូ គឺជាមន្ទីរពេទ្យសម្តេចប៉ាបតំាងពី១០០ឆ្នាំមុន ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នេះគឺជាថ្ងៃគម្រប់ខួប១០០ឆ្នាំដែលមន្ទីរពេទ្យកុមារ បាំប៊ីណូ ជេស៊ូ (Bambino Gesù ) ក្លាយជាមន្ទីរពេទ្យកុមារដ៏ល្បីល្បាញរបស់សម្តេចប៉ាប។
ពត៌មាន សម្តេចប៉ាបអធិដ្ឋានអំពីសភាពការណ៍ហិង្សានៅប្រទេសពីរ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានអធិដ្ឋានចំពោះអំពើហិង្សាដែលបានកើតមានឡើងនៅស៊ូដង់ និង ភាគខាងជើងនៃប្រទេសម៉ូហ្សំប៊ិច។
ពត៌មាន ប្រទេសទីម័រខាងកើតចាប់ផ្តើមរៀបចំទទួលសម្តេចប៉ាប ប្រទេសទីម័រខាងកើតដែលជាប្រទេសដ៏ក្មេងខ្ចីមួយនៅលើពិភពលោក បានកំពុងតែចាប់ផ្តើមរៀបចំដើម្បីទទួលដំណើរយាកមកទស្សនៈកិច្ចរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ។
ពត៌មាន សម្តេចប៉ាបយាងជួបប្រធានាធិបតីអាហ្សង់ទីន សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានយាងទទួលជួបលោក ហ្សាវីយេ មីឡី (Javier Milei) ប្រធានាធិបតីនៃប្រទេសអាហ្សង់ទីន នៅក្នុងជំនួបជាលក្ខណៈឯនជនមួយ ខណៈដែលទ្រង់ក៏មានសញ្ជាតិដើមជាអាហ្សង់ទិនផងដែរ។