ប្រទេសទីម័រខាងកើតចាប់ផ្តើមរៀបចំទទួលសម្តេចប៉ាប

ប្រទេសទីម័រខាងកើតដែលជាប្រទេសដ៏ក្មេងខ្ចីមួយនៅលើពិភពលោក បានកំពុងតែចាប់ផ្តើមរៀបចំដើម្បីទទួលដំណើរយាកមកទស្សនៈកិច្ចរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ។​

វិទ្យុវ៉ារីតាសអាស៊ីបានរាយការណ៍ថា ទោះបីជាវ៉ាទីកង់មិនទាន់ប្រកាសកម្មវិធីទស្សនកិច្ចផ្លូវការរបស់ទ្រង់មកកាន់ប្រទេសតូចតែភាគច្រើនជាអ្នកមានជំនឿលើព្រះគ្រីស្តនេះ បានចាប់ផ្តើមការរៀបចំទទួលដំណើររបស់ទ្រង់ហើយ។​

ប្រភពបានឲ្យដឹងថា កាលពីចុងខែមករា កន្លងទៅថ្មីៗនេះ គណប្រតិភូមកពីវ៉ាទីកង់មួយក្រុមបានមកដល់ប្រទេសទីម័រខាងកើត ដើម្បីរៀបចំកម្មវិធីនៃដំណើរយាងទស្សនៈកិច្ចរបស់ទ្រង់ ។​

ប្រភពដដែលបានបន្តថា នៅពេលដែលក្រុមមន្រ្តីវ៉ាទីកង់មកដល់ លោក ចូសេ ម៉ាណូអែល រ៉ាម៉ូស ហ័តា (José Manuel Ramos-Horta) ប្រធានាធិបតីនៃប្រទេសទីម័រខាងកើតក៏បានទទួ​លក្រុមន្រ្តីទាំងនេះដែរ។​

មកដល់ពេលនេះប្រភពបានត្រឹមតែបញ្ជាក់ថា ដំណើរយាងរបស់សម្តេចប៉ាបមកកាន់ទីម័រខា​ងកើតគឺនៅក្នុងដំណាក់កាលនៃការរៀបចំនៅឡើយទេ ដូច្នេះការបញ្ជាក់អំពីកាលបរិច្ឆេទគឺនៅមិនទាន់កំណត់ច្បាស់លាស់នៅឡើយទេ៕