សម្តេចប៉ាបមិនទាន់ហត់នឿយនឹងការអធិដ្ឋានចំពោះវិបត្តិនៅអ៊ុយក្រែន

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានបន្តបង្ហាញជំហរថា ទ្រង់នៅមិនទាន់អស់កម្លាំងឫទឹកចិត្តនៅក្នុងការបន្តអធិដ្ឋានសុំសន្តិភាពនៅអ៊ុយក្រែនឡើយទោះជាមកដល់ពេលនេះទ្រង់បានធ្វើកិច្ចការនេះជាបន្តបន្ទាប់ក៏ដោយ ។

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបនៅតែបន្តការអធិដ្ឋានរបស់ទ្រង់នៅក្នុងការជំរុញនិង អំពាវនាវឲ្យមានសន្តិភាពនៅក្នុងប្រទេសអ៊ុយក្រែន ខណៈដែលទ្រង់បានខិតខំអធិដ្ឋាន ជាបន្តបន្ទាប់អស់រយៈពេលប្រមាណជា ២ឆ្នាំក៏ដោយចុះ ។

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបនៅតែបន្តមានបន្ទូលថា សង្រ្គាមគឺជាប្រភពនៃម​ហន្តរាយ ហើយគ្មាននរណាឈ្នះឫចាញ់ឡើយ ហើយអ្វីដែលនឹងទទួលបានពីសង្រ្គាមនោះ គឺការបរាជ័យរបស់សង្គមមនុស្ស ។

សង្រ្គាមនៅអ៊ុយក្រែនបានផ្ទុះឡើងតាំងតែពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ​២០២២ ហើយមកដល់ពេល នេះគឺគ្មានសញ្ញាថា វានឹងចប់នៅពេលណាឲ្យពិតប្រាកដនៅឡើយ  ប៉ុន្តែសម្តេចប៉ាបទ្រង់ក៏នៅមិនបញ្ចប់ការអំណត់របស់ទ្រង់និងបន្តអធិដ្ឋានសុំសន្តិភាព សម្រាប់ប្រជាជាតិនេះគ្រប់ កាលៈទេសៈទាំងអស់នៅក្នុងសង្គម៕