សម្តេចប៉ាបអធិដ្ឋានអំពីសភាពការណ៍ហិង្សានៅប្រទេសពីរ

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានអធិដ្ឋានចំពោះអំពើហិង្សាដែលបានកើតមានឡើងនៅស៊ូដង់ និង ភាគខាងជើងនៃប្រទេសម៉ូហ្សំប៊ិច។

វ៉ាទីកង់ញូវបានរាយការណ៍ថា ជុំវិញអំពើហិង្សានៅប្រទេសទាំងពីរជាពិសេសគឺការវាយប្រ​ហា​រនៅលើព្រះវិហាកាតូលិក សម្តេចប៉ាបបានជំរុញអោយមេដឹកនាំពិភពលោក ជំរុញឲ្យមានផែ​នការសន្តិភាពនៅប្រទេសទាំងពីរ ។

សម្តេចប៉ាបបានមានបន្ទូលថា កន្លែងណាដែលការប្រយុទ្ធកើតឡើង ប្រជាពលរដ្ឋពិតនឿយហត់ និង រងទុក្ខខ្លាំងណាស់ដោយសង្គ្រាម ខណៈដែលជីវិតរបស់ពួកគេតែងតែគ្មានន័យ និងមិនអាចសន្និដ្ឋានបាន សូម្បីតែសេចក្តីស្លាប់ ។

សម្តេចប៉ាបបានមានបន្ទូលទៀតថា សង្រ្គាមគឺមានតែការបំផ្លិចបំផ្លាញប៉ុណ្ណោះ ហើយមិនអាចដោះស្រាយបញ្ហាបានឡើយ។

សម្តេចប៉ាបបានរំលឹកថា ១០ ខែបានកន្លងផុតទៅចាប់តាំងពីជម្លោះបានផ្ទុះឡើងនៅក្នុងប្រទេសស៊ូដង់ ដែលនាំឱ្យមានស្ថានភាពមនុស្សធម៌ធ្ងន់ធ្ងរ។

សម្តេច​ប៉ាប បាន​សោកស្ដាយ​ចំពោះ​ការ​ផ្ទុះ​ឡើង​នូវអំពើ​ហិង្សា​ប្រឆាំង​នឹង​ប្រជាជន​ដែល​គ្មាន​ទីពឹង ការ​បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ និង​អសន្តិសុខ​ដែល​រីករាលដាល នៅ​តំបន់ កាបូ ដែលហ្គាដូ ( Cabo Delgado) នៅ ភាគខាងជើង​នៃប្រទេស​ម៉ូហ្សំប៊ិក។

សម្តេចប៉ាបបាន​មានបន្អូល​ថា ទូលបង្គំជាខ្ញុំ​ស្នើ​សុំ​ឲ្យ​ភាគី​ជម្លោះ​ទាំងអស់បញ្ឈប់​អំពើហិង្សាទាំងនេះ។ សូម​ឲ្យ​យើង​អធិស្ឋានដើម្បីឲ្យព្រះជាម្ចាស់ព្រះអង្គបង្ហាញផ្លូវយើងទាំងអស់គ្នា​ទៅកាន់​សន្តិភាព៕