នគរភ្នំឬហ្វូណន ជាឈ្មោះអាណាចក្របុរាណ ដែលមានភស្តុតាងបញ្ជាក់ក្នុងឯកសាររបស់ជនជាតិចិនថា ជារដ្ឋដំបូងគេក្នុងអាស៊ីបូព៌ាដែលទទួលឥទ្ធិពលពីវប្បធម៌ឥណ្ឌា។ ពាក្យថា ហ្វូណននេះ សាស្ត្រាចារ្យហ្សកសឺដេស(George Coedes) សន្និដ្ឋានថា គួរតែត្រូវនឹងពាក្យថា ភ្នំក្នុងភាសាខ្មែរ ហើយសន្និដ្ឋានថា អាណាចក្របុរាណមួយនេះមានទីតាំងនៅបរិវេនដីសណ្ដទន្លេមេគង្គ។