កងកម្លាំងរដ្ឋាភិបាលយេមេន ដែលមានខ្នងបង្អែកដ៏រឹងមាំទាំងសព្វាវុធ និងហិរញ្ញវត្ថុពីមហាអំណាចតំបន់ មានប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាបរួម អេមីរ៉េតផង កំពុងតែដកថយយ៉ាងប្រសាច ស្របពេលដែលក្រុមបះបោរហ៊ូធី (Houthis) បន្តវាយលុករុលទៅមុខយ៉ាងគំហុកនៅតាមបណ្តោយឆ្នេរសមុទ្រក្រហម។