ពត៌មាន សាលាឧបការគុណបន្ថែមអគារថ្មី ដោយសារសិស្សមានចំនួនកើនឡើង និងដើម្បីបំពេញតម្រូវការការសិក្សាដល់កុមារតូច ក្រុមដូនជីឧបការគុណបានសង់បន្ថែមនូវអគារមួយថ្មីទៀត ដើម្បីទទួលពួកគេ និងដាក់សម្ពោធបើកដំណើរការកាលពីថ្ងៃទី២៨ ខែកក្កដាម្សិលមិញនេះស្ថិតភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ពត៌មាន ប្រទេសបារាំងសន្យាទទួលស្គាល់រដ្ឋប៉ាឡេស្ទីន បន្ទាប់ពីបានសន្យាទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅខែកញ្ញា បារាំង បានធ្វើសហអធិបតីភាពលើ សន្និសីទមួយនៅអង្គការសហប្រជាជាតិនៅសប្តាហ៍នេះនៅទីក្រុងញូយ៉កដើម្បីជះឥទ្ធិពលដល់ប្រទេសដទៃៗទៀតឲ្យធ្វើតាមដែរ។ នៅឆ្ងាយពីការគាំទ្រអ៊ីស្រាអែលដោយឥតលក្ខខណ្ឌ ការទូតបារាំងបានប្រកាន់យកយុទ្ធសាស្រ្តដែលកាន់តែមានមមហិច្ចតា។ តើបារាំងអាចឈានដល់ការជះឥទ្ធិពលដល់រដ្ឋដទៃៗទៀត ដើរតាមគន្លងខ្លួនដែរឬទេ?
វិចារណកថា អរគុណថ្នាក់ដឹកនំាទាំងអស់ដែលអោយតម្លៃដល់សន្តិភាព! សង្រ្គាមគឺមានតែចាញ់និងចាញ់ប៉ុណ្ណោះ អរគុណថ្នាក់ដឹកនាំបញ្ចភាគីកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលបានអោយតម្លៃដល់ការសន្ទនានិងការទូតដើម្បីឈានទៅបញ្ចប់ការប៉ះទង្គិចប្រដាប់អាវុធដ៏សាហាវនៅព្រំដែនកម្ពុជាថៃដែលបានផ្ទុះតាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។
ពត៌មាន ពិភពលោកកំពុងអង្គុយមើលឃើញថាការស្លាប់ដោយអត់អាហារកើនឡើងនៅហ្គាហ្សា ក្រុមមន្ត្រីសុខាភិបាលបាននិយាយថា ការកើនឡើងចំនួនអ្នកស្លាប់ដោយសារកង្វះអាហារូបត្ថម្ភនៅតំបន់ហ្គាហ្សាកំពុងទាក់ទាញក្តីបារម្ភជាសាកល ខណៈដែលចំនួនអ្នកស្លាប់សរុបដោយការរអត់ឃ្លាននៅក្នុងតំបន់នេះបានកើនឡើង ភាគច្រើនគឺជាកុមារ។
ពត៌មាន សម្តេចប៉ាបឡេអូទី១៤៖ ជីដូនជីតានិងមនុស្សចាស់គឺជាសាក្សីនៃក្តីសង្ឃឹម សម្តេចប៉ាបឡេអូទី១៤ បានមានបន្ទូលថា ជីដូនជីតានិងមនុស្សចាស់ទាំងអស់ជាសាក្សីនៃក្តីសង្ឃឹម ដែលបន្សល់ទុក្ខកេរ្តិ៍ដំណេលដ៏ច្រើនសម្រាប់មនុស្ស ជំនាន់ក្រោយ។
ពត៌មាន គ្រីស្តបរិស័ទមិនអាចហៅព្រះជាម្ចាស់ថា ព្រះបិតាបានទេ ប្រសិនបើពួកគេនៅតែមានចិត្តឃោឃៅ សម្តេចប៉ាបឡេអូទី១៤បានថ្លែងពញាក់ស្មារតីគ្រីស្តបរិស័ទកាលពីថ្ងៃអាទិត្យនៅពេលដែលទ្រង់យាង អប់រំជំនឿនៅទីលានសន្តសិលា។
ពត៌មាន សម្តេចប៉ាបស្វាគមន៍អ្នកកាសែតវ៉ាទីកង់ញូវ នៅពេលពួកគេផ្សាយផ្ទាល់ពីទីលានសន្តសិលា សម្តេចប៉ាបឡេអូទី១៤បានយាងស្វាគមន៍អ្នកសារព័ត៌មាន និងបុគ្គលិកនៃវិទ្យុវ៉ាទីកង់វ៉ាទីកង់ញូវ ដែលកំពុងផ្សាយផ្ទាល់ពីស្ទូឌីយ៉ូថ្មីរបស់ពួកគេនៅទីលាន សន្តសិលា។
បរិស្ថាន យោងតាមតុលាការយុត្តិធម៌អន្តរជាតិ ICJ រដ្ឋនានាមានការតម្រូវខាងផ្លូវច្បាប់ក្នុង ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការការពារអាកាសធាតុ នេះគឺជារបត់មួយសម្រាប់ច្បាប់អន្តរជាតិ សម្រាប់ឥទ្ធិពលខាងនយោបាយដ៏សំខាន់។ នៅ ក្នុងគំនិតប្រឹក្សាដោយត្រូវបានរំពឹងទុកខ្លាំង កាលពីខែកក្កដា តុលាការយុត្តិធម៌អន្តរជាតិ (ICJ) អះអាងថា រដ្ឋនានាមានកាតព្វកិច្ចនឹងបង្ការការខូចខាតខ្លាំងសម្រាប់បរិស្ថាន និងត្រូវតែធ្វើកិច្ច សហប្រតិបត្តិការក្នុងសុឆន្ទៈល្អ ដើម្បីលុបបំបាត់ការប្រែប្រួលអាកាសធាតុ។
ជំនឿ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ អត្ថបទគម្ពីរ (ម៉ាកុស៩,៤១-៥០)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល នៅក្នុងអត្ថបទថ្ងៃនេះមានបីចំណុចគឺទីមួយព្រយេស៊ូលើកទឹកចិត្តទាំងគ្រីស្តបរិស័ទ និងមិនមែនឱ្យជួយអស់អ្នកដែលជាគ្រីស្តបរិស័ទ អ្នកណាដែលចែកទឹកសូម្បីតែមួយកែវឱ្យអ្នករាល់គ្នាព្រោះតែអ្នករាល់គ្នាជាសាវ័ករបស់ខ្ញុំអ្នកនោះនឹងមានរង្វាន់។ ទីពីរព្រះយេស៊ូនិយាយអំពីរឿងអាស្រូវ ប្រសិនជាភ្នែករបស់យើងនាំឱ្យយើងប្រព្រឹត្តអំពើអាក្រក់ យើងត្រូវតែខ្វេះចោល។ រឿងទីបី ព្រះយេស៊ូប្រៀបយើងដូចជាអំបិល ប្រសិនបើអំបិលគ្មានរស់ជាតិយើងចោលអំបិលនោះ។
ជំនឿ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ អត្ថបទគម្ពីរ ម៉ាថាយ (២៣,១-១២)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី ថ្ងៃអង្គារនេះព្រះបន្ទូលឱ្យយើងរិះគិតអំពីម៉ាថាយ(២៣,១-១២) ជំពូកទី២៣នេះព្រះយេស៊ូតែងតែរិះគន់របៀបរបស់ពួកខាងផារ៉ាស៊ីដែលជាអ្នកដឹកនាំសាសនារបស់ជនជាតិយូដា (ធម្មវិន័យរបស់លោកម៉ូសេ) ដោយសារលោកម៉ូសេមានធម្មវិន័យច្រើន ហើយជួនកាលយើងអាចឃើញថា ប្រជាជនពិបាកយល់។