ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលមេដឹកនាំវេទិកាកោះប៉ាស៊ីហ្វិកលើកទី ៥៣ នៅប្រទេសតុងហ្គា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៤ អគ្គលេខាធិការអង្គការសហប្រជាជាតិជាថ្មីម្តងទៀតបានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យដោះស្រាយស្ថានភាពនៃរដ្ឋកោះតូចៗដែលងាយរងគ្រោះដោយការគំរាមកំហែងនៃ ការកើនឡើងកម្រិតទឹកសមុទ្រ។