សម្តេចប៉ាប៖ ការគោរពនិយាមសុវត្ថិភាពនៅលើផ្លូវគឺជាការវិនិយោគដើម្បីជីវិត
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានមានបន្ទូលលើកទឹកចិត្តដល់អ្នកបើកបរនានាជាពិសេសគឺម៉ូតូឲ្យគោរពនិយាម ទូទៅនៃសុវត្ថិភាពនៅលើផ្លូវ។
វ៉ាទីកង់ញូវបានមានបន្ទូលបែបនេះនៅពេលដែលទ្រង់បានយាង ស្វាគមន៍តំណាងនៃសហព័ន្ធម៉ូតូអ៊ីតាលី កាលពីថ្ងៃទី ២៥ខែវិច្ឆិកា ឆ្នាំ២០២៤ ។
នាឱកាសនោះសម្តេចប៉ាបបានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃការបង្កើនកម្រិតនៃការយល់ដឹងក្នុងចំណោមមនុស្សជំនាន់ថ្មីដើម្បីគោរពតាមច្បាប់សុវត្ថិភាពនៅពេលបើកបរ ដោយហៅវាថាជានេះជា "ការវិនិយោគ" សម្រាប់សុខុមាលភាពរបស់ពួកគេ និងអ្នកដទៃ។
សម្តេចប៉ាបស្នើអោយ តំណាងសហព័ន្ធម៉ូតូអ៊ីតាលី នៅពេលដែលពួកគេចូលគាត់ទ្រង់ ហើយ បានលើកទឹកចិត្តពួកគេក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការលើកកម្ពស់ការយល់ដឹងកាន់តែច្រើនអំពីច្បាប់សុវត្ថិភាពចរាចរណ៍របស់ប្រទេសអ៊ីតាលី។
សម្តេចប៉ាបបានចង្អុលបង្ហាញថា ជីវិតរបស់យុវជនជាច្រើនគឺជាប់ពាក់ព័ន្ធនឹងជីវិតដែលសរសើរម្ចាស់ជើងឯកនៃការជិះម៉ូតូ ប៉ុន្តែច្រើនតែមិនដឹងពីគ្រោះថ្នាក់ក្នុងការជិះនោះទេ។
សម្តេចប៉ាបបានលើកឡើងពីសារៈសំខាន់នៃការអប់រំផ្លូវ និងច្បាប់ និងរបៀបដែលលក្ខខណ្ឌចាំបាច់ដែលត្រូវ រៀនឲ្យត្រឹមត្រូវ ដើម្បីលើកកម្ពស់ការយល់ដឹងកាន់តែច្រើនអំពីច្បាប់នៃការធ្វើចរាចរណ៍៕