សម្តេចប៉ាប អំពាវនាវឲ្យគ្រីស្តបរិស័ទសិក្សាពីប្រវត្តិព្រះសហគមន៍ឲ្យច្បាស់លាស់
សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានលើកទឹកចិត្តឲ្យគ្រិស្តបរិស័ទនិងមនុស្សជាតិទាំងអស់ព្យាយាមសិក្សាអំពី ប្រវត្តិនៃព្រះសហគមន៍កាតូលិក ។
ពាក់ព័ន្ធនឹងបញ្ហានេះ ទីភ្នាក់ងារព័ត៌មានកាតូលិកបានអះអាងថា នៅក្នុងគោលដៅនេះព្រះសហគមន៍នានាត្រូវបានសម្តេចប៉ាបលើកទឹកចិត្តដើម្បីលើកកម្ពស់ការបន្តការសិក្សាប្រវត្តិសាស្ត្ររបស់ព្រះសហគមន៍ ដោយបញ្ជាក់ពីសារៈសំខាន់របស់វាក្នុងការបកស្រាយការពិតឲ្យបានប្រសើរជាងមុន។
ព្រះវិបិតាដ៏វិសុទ្ធបានមានបន្ទូលថា តម្រូវការដើម្បីលើកកម្ពស់ «អារម្មណ៍នៃប្រវត្តិសាស្ត្រ» ដែលគិតគូរពី "វិមាត្រប្រវត្តិសាស្ត្រដែលជារបស់យើងក្នុងនាមជាមនុស្ស" គឺសំខាន់បំផុតវាគឺជាតម្លៃរបស់យើង។
សម្តេចប៉ាបបានមានបន្ទូលថា គ្មាននរណាម្នាក់អាចស្គាល់អត្តសញ្ញាណដ៏ជ្រៅបំផុតរបស់ពួកគេ ឬអ្វីដែលពួកគេប្រាថ្នាចង់ក្លាយទៅជាអនាគតដោយគ្មានការចូលរួមក្នុងចំណងដែលភ្ជាប់ពួកគេទៅនឹងជំនាន់មុនឡើយ ។
ក្នុងបរិបទនេះ ព្រះវរបិតាបរិសុទ្ធមានបន្ទូលថា យើងត្រូវតែបោះបង់ចោលគំនិតពីមុនហើយគួរតែបចាប់ផ្តើមស្វែងយល់ពីខ្លួនយើងពីព្រះសហគមន៍កាតូលិកបស់យើង៕