សម្តេច​ប៉ាបអធិដ្ឋាន​សុំ​សន្តិភាព​ក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ​

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានធ្វើការអធិដ្ឋានសូមឲ្យមាន ការបញ្ចប់អំពើហិង្សានៅក្នុងប្រទេសដែលមានជម្លោះ ដោយផ្តោតលើប្រទេសមីយ៉ាន់ម៉ាក្នុងអំឡុងពិធីមួយដែលបានរៀបចំ កាលពីថ្ងៃអាទិត្យទី ២៤ ខែវិច្ឆិកា។

ព្រះសម្តេចប៉ាប​បាន​អំពាវនាវ​ឲ្យ​មាន​ការ​សន្ទនា​ដោយ​ស្មោះស្ម័គ្រ និង​រួម​គ្នា​ជា​ផ្លូវ​ទៅ​រក​សន្តិភាព​យូរអង្វែ​ង ដោយ​ជំរុញ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ដក​អាវុធ​ចេញ ហើយ​ធ្វើការ​សហការ​គ្នា​ឆ្ពោះ​ទៅ​រក​ការ​ផ្សះផ្សា​ជាតិ។

សម្តេចប៉ាបបានសម្តែងការអាណិតអាសូរយ៉ាងជ្រាលជ្រៅចំពោះប្រជាជនមីយ៉ាន់ម៉ា ជាពិសេសអ្នកដែលងាយរងគ្រោះបំផុត គឺ កុមារ មនុស្សចាស់ អ្នកឈឺ និងជនភៀសខ្លួន រួមទាំងជនជាតិរ៉ូហ៊ីងយ៉ា ដែលបន្តស៊ូទ្រាំនឹងផលប៉ះពាល់ដ៏អាក្រក់នៃជម្លោះដែលកំពុងបន្ត។

សាររបស់ទ្រង់បានគូសបញ្ជាក់ពីភាពបន្ទាន់នៃការសម្រាលទុក្ខលំបាករបស់ពួកគេ និងការស្តារក្តីសង្ឃឹមឡើងវិញ។

នៅក្នុងសារនោះ សម្តេចប៉ាប បានគូសបញ្ជាក់អំពីដំណើរប្រវត្តិសាស្ត្ររបស់ប្រទេសមីយ៉ាន់ម៉ាឆ្ពោះទៅរកឯករាជ្យភាព ដោយរំលឹកខួបនៃការធ្វើកូដកម្មនិស្សិតសាកលវិទ្យាល័យលើកដំបូងនៅថ្ងៃទី ២៥ខែវិច្ឆិកា ឆ្នាំ ១៩២០។

សម្តេចប៉ាបបានភ្ជាប់ព្រឹត្តិការណ៍ដ៏សំខាន់នេះទៅនឹងការតស៊ូយូរអង្វែងរបស់ប្រទេសជាតិដើម្បីសន្តិភាព និងលទ្ធិប្រជាធិបតេយ្យ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញឱ្យមានឯកភាព និងគោលបំណងរួម។

នាឱកាសនោះសម្តេចប៉ាបក៏បាន អធិស្ឋានសុំសន្តិភាពនៅក្នុងតំបន់ផ្សេងទៀតដែលហែកហួរដោយសង្រ្គាម រួមមានអ៊ុយក្រែន ប៉ាឡេស្ទីន អ៊ីស្រាអែល លីបង់ និងស៊ូដង់ផងដែរ៕

Daily Program

Livesteam thumbnail