ពីមួយឆ្នាំទៅមួយឆ្នាំព្រះសហគមន៍រំលឹកយើងថា ព្រះយេស៊ូប្រសូត្រ ហើយសោយទិវង្គតរួចនឹងមានព្រះជន្មរស់ឡើងវិញ ដោយសិរីរុងរឿងដូចជាព្រះមហាក្សត្រមួយអង្គ ហើយនៅនេះយើងរំលឹកថា ព្រះយេស៊ូនឹងយាងមកវិញពោរពេញដោយសិរីរុងរឿងនៅពេលនោះគឺជាអាវសានកាលនៃពិភពលោក ដូច្នេះព្រះយេស៊ូប្រកាសថាមានគ្រោះមហន្តរាយជាច្រើន ហើយមនុស្សជាច្រើននឹងបាត់បង់ជីវិត។