ក្រសួងវប្បធម៌ ណែនាំអ្នកប្រើប្រាស់បណ្តាញសង្គម ចូលរួមការពារវប្បធម៌ ដើម្បីការពារតម្លៃស្ត្រី

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានណែនាំអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ចូលរួមការពារវប្បធម៌ ប្រពៃណីជាតិ ពង្រឹងសីលធម៌សង្គមដ៏ល្អរបស់ខ្មែរ និងការការពារដល់តម្លៃស្ត្រី។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរំឭកដល់សាធារណជនទូទៅ ជាពិសេសសិល្បករ សិល្បការិនី អ្នកប្រកបអាជីពក្នុងវិស័យសិល្បៈវប្បធម៌ទាំងអស់ អំពីភាពចាំបាច់ក្នុងការចូលរួមថែរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់របស់ខ្មែរ និងការការពារតម្លៃស្ត្រីក្នុងសង្គម។

ក្រសួងវប្បធម៌ បន្ដថា ទោះជាសកម្មភាពមួយភាគធំតាមបណ្តាញសង្គម បានបង្ហាញនូវភាពចាស់ទុំ ប្រកបដោយគោលដៅផ្តល់ព័ត៌មាន ផ្សព្វផ្សាយ អប់រំ ផ្តល់ចំណេះដឹង និងបានចូលរួមយ៉ាងសកម្មដល់កិច្ចការពារតម្លៃមរតកដូនតាខ្មែរទាំងរូបី និងអរូបី ប៉ុន្តែយើងនៅតែសង្កេតឃើញមានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួននៅតែបង្កផលប៉ះពាល់ធ្ងន់ធ្ងរមកលើតម្លៃវប្បធម៌សង្គម និងតម្លៃស្ត្រីខ្មែរ។

ក្នុងន័យនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានគូសបញ្ជាក់ថា «សូមរំឭកអំពីសេចក្តីណែនាំនានា ក្នុងន័យពង្រឹងនិងតម្រង់ទិសអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ជាពិសេសតួនាទីដ៏ចាំបាច់របស់សិល្បករ សិល្បការិនី និងអ្នកប្រកបអាជីពក្នុងវិស័យសិល្បៈវប្បធម៌ ក្នុងការចូលរួមការពារវប្បធម៌ ប្រពៃណីជាតិ ពង្រឹងសីលធម៌សង្គមដ៏ល្អរបស់ខ្មែរយើង និងការការពារដល់តម្លៃស្ត្រី»។

ក្រសួងវប្បធម៌ បន្ថែមថា «សូម សិល្បករ សិល្បការិនី អ្នកប្រកពអាជីពក្នុងវិស័យសិល្បៈវប្បធម៌ និងសាធារណជនទូទៅទាំងអស់បន្តស្មារតីទទួលខុសត្រូវខ្ពស់ចំពោះការប្រើប្រាស់បណ្តាញសង្គម ដោយមិនត្រូវប៉ះពាល់ដល់តម្លៃសង្គម តម្លៃវប្បធម៌ ប្រពៃណី តម្លៃស្ត្រី ដើម្បីប្រជាជាតិខ្មែរយើងទាំងមូល»៕

 

Daily Program

Livesteam thumbnail
khmer popup image