វិចារណកថា ការត្រៀមខ្លួនជាមុន គឺជាគន្លឹះការពារអាយុជីវិតប្រជាជន ការកើនឡើងខ្ពស់នៃកម្ពស់ទឹកទន្លេមេគង្គនៅឆ្នាំនេះ និងការលិចលង់នៅតំបន់មួយចំនួននៃខេត្តតាមដងទន្លេ គឺជាការរំលឹកដ៏សំខាន់មួយថា គ្រោះធម្មជាតិមិនអាចទប់ស្កាត់បានទាំងស្រុងឡើយ ប៉ុន្តែផលប៉ះពាល់របស់វាអាចត្រូវបានកាត់បន្ថយ ប្រសិនបើមានការត្រៀមលក្ខណៈបានល្អ និងមានប្រព័ន្ធឆ្លើយតបប្រកបដោយប្រសិទ្ធភាព។
ពត៌មាន គ្រីស្តបរិស័ទរៀបចំខួបនៃជីវិតជាបព្វជិត ៦៥ឆ្នាំ ជូនលោកបូជាចារ្យប៉ាគីស្ថានវ័យ ៩០ឆ្នាំម្នាក់ លោកបូជាចារ្យ បូននី មេនដេស (Bonnie Mendes) ជាបូជាចារ្យមានវ័យចំណាស់បំផុតម្នាក់ប្រចាំនៅភូមិភាគហ្វៃសាឡាបាត (Faisalabad) នៃប្រទេសប៉ាគីស្ថាន ត្រូវបានគ្រីស្តបរិស័ទប្រារព្ធខួបកំណើតគម្រប់ ៩០ឆ្នាំ ហើយគ្រោងនឹងរៀបចំខួបនៃការទទួលអគ្គសញ្ញាជាបូជាចារ្យ ៦៥ឆ្នាំ។
ពត៌មាន ប្រមុខការទូតបុរីវ៉ាទីកង់ចាប់ផ្តើមទស្សនកិច្ចនៅប្រទេសរុស្ស៊ី លោកអគ្គអភិបាល ប៉ូល រីឆាត ហ្គាឡាហ្គ័ (Paul Richard Gallagher) រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋ និងអង្គការអន្តរជាតិរបស់បុរីវ៉ាទីកង់ កំពុងបំពេញទស្សនកិច្ចនៅទីក្រុងម៉ូស្គូ ខណៈសង្គ្រាមអ៊ុយក្រែនកំពុងបន្ត។
វិចារណកថា សូមប្រុងប្រយ័ត្ន! ព្រោះតែចង់ការពារគណនីបណ្តាញសង្គមរបស់យើង បែរជាយើងអាចធ្លាក់ក្នុងអន្ទាក់នៃការឆបោក ក្នុងយុគសម័យដែលប្រព័ន្ធផ្សព្វផ្សាយសង្គមបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ គណនី Facebook, TikTok, Telegram និងបណ្តាញសង្គមផ្សេងៗ មិនមែនគ្រាន់តែជាកន្លែងសម្រាប់ទំនាក់ទំនង ឬកម្សាន្តប៉ុណ្ណោះទេ។
ពត៌មាន ការកែលម្អការតភ្ជាប់ផ្លូវគមនាគមន៍ នឹងជួយបើកច្រកសក្តានុពលសេដ្ឋកិច្ចនៅតំបន់ភូមិភាគឥសាននៃកម្ពុជា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ត្រូវបានរំពឹងថានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបើកច្រកសក្តានុពលសេដ្ឋកិច្ចនៅតំបន់ភូមិភាគឥសាននៃប្រទេសកម្ពុជា តាមរយៈការជំរុញវិស័យទេសចរណ៍ កសិកម្ម និងការអភិវឌ្ឍឧស្សាហកម្ម ព្រមទាំងពង្រឹងការតភ្ជាប់ជាមួយប្រទេសជិតខាង គឺឡាវ និងវៀតណាម។
ពត៌មាន នាយករដ្ឋមន្ត្រី បញ្ជាក់ជាថ្មីថា គ្មានផែនការកាត់បន្ថយ ឬបញ្ចូលក្រសួងចូលគ្នានោះទេ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលគ្មានផែនការក្នុងការកាត់បន្ថយ ឬបញ្ចូលក្រសួងនានាចូលគ្នានោះឡើយ ដោយសង្កត់ធ្ងន់ថា ការកែទម្រង់ស្ថាប័នបច្ចុប្បន្ន គឺផ្ដោតលើការពង្រឹងប្រសិទ្ធភាពនៃស្ថាប័នរដ្ឋដែលមានស្រាប់ ជាជាងការពង្រីក ឬផ្លាស់ប្តូររចនាសម្ព័ន្ធ។
ពត៌មាន លោកនាយករដ្ឋមន្ត្រី ជំរុញឱ្យមានការត្រៀមលក្ខណៈ និងអន្តរាគមន៍ទាន់ពេលវេលា ខណៈកម្រិតទឹកទន្លេមេគង្គកើនឡើង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យមានការត្រៀមលក្ខណៈ និងអន្តរាគមន៍ទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃកម្រិតទឹកទន្លេមេគង្គ និងការលិចលង់នៅតំបន់មួយចំនួន ដោយបញ្ជាក់ធ្ងន់ៗថា ការការពារជីវិត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋត្រូវតែរក្សាជាអាទិភាពចម្បង។
ជីវិតនិងសង្គម ជំនឿថា «សត្វព្រៃជាប្រភពឱសថ» គឺជាការយល់ខុស ដោយសារជំនឿអំពីឱសថដែលផ្សំចេញពីសត្វព្រៃ បានជំរុញឱ្យមានការប្រមាញ់សត្វព្រៃដែលកំពុងទទួលរងការគំរាមកំហែងធ្ងន់ធ្ងរ និងឈានទៅរកការវិនាសផុតពូជ។
ជីវិតនិងសង្គម យុវជនមិនចង់ឃើញការប្រើប្រាស់ភាសាអសីលធម៌នៅក្នុងសង្គម បច្ចុប្បន្ននេះ ក្នុងវេទិកានានាមិនថាកម្មវិធីចែកសញ្ញាប័ត្រ ឬពិធីសម្ពោធសមិទ្ធផលផ្សេងៗនោះទេ ការថ្លែងសារបែបបញ្ឆិតបញ្ឆៀង ឌឺដង និងផ្លែផ្កា ត្រូវបានធ្វើឡើងស្ទើរតែគ្រប់ទីកន្លែង។
ជីវិតនិងសង្គម ដំណាំស្លឹកគ្រៃ ជួយជំរុញសេដ្ឋកិច្ចគ្រួសារ ស្លឹកគ្រៃគឺជាដំណាំមួយប្រភេទដែលប្រជាពលរដ្ឋខ្មែរយើងត្រូវការជាចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ។
វីរជន ឬជនរងគ្រោះនៃវិទ្យាសាស្ត្រ? រឿងរ៉ាវដ៏រំជួលចិត្តរបស់លោក ហ៊ីដេយ៉ូ ណូហ្គូជី ដែលបានបូជាជីវិតដើម្បីប្រយុទ្ធនឹងជំងឺគ្រុនលឿង