ពត៌មាន

  • ព្រះសហគមន៍កម្ពុជាចេញសារអំពាវនាវ​ឲ្យមានបទឈប់បាញ់ និង​សុំសន្តិភាព

    Dec 12, 2025
    នៅរសៀលថ្ងៃទី១២ ខែ​ធ្នូនេះ ក្នុង​ថ្ងៃបុណ្យគោរពព្រះនាងព្រហ្មចារិនីម៉ារី នៅហ្គ័រដាឡូពេ លោកអភិបាល​ព្រះសហគមន៍កាតូលិក​នៅកម្ពុជា​ទាំងបីភូមិភាគរួមមាន លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេនៃភូមិភាគភ្នំពេញ លោក​សិលា សួន ហង្សលីនៃភូមិភាគកំពង់ចាមនិងជាអភិបាល​ឧបត្ថម្ភកៈនៃភូមិភាគភ្នំពេញ និង​លោកអេនរីគេ ហ្វីការេដូនៃភូមិភាគបាត់ដំបង ​បាន​ចេញ​សេចក្តី​អំពាវនាវឲ្យមានបទឈប់បាញ់ និងសុំសន្តិភាព។