ដូនជីឥណ្ឌាមួយរូបត្រូវបានតែងតាំងជាគណៈដឹកនាំស្ថាប័នប្រកាសដំណឹងល្អរបស់ព្រះសហគមន៍កាតូលិក

ដូនជី ម៉ារៀ នីម៉ាលីនី (Maria Nirmalini A.C.) ត្រូវបានតែងតាំងដោយសម្ដេចប៉ាប ជាអគ្គទេសាភិបាលជាន់ខ្ពស់នៃក្រុមដូនជីកាម៉ែល (Apostolic Carmel) និងជាប្រធានសន្និបាតបុជាតាកាតូលិកឥណ្ឌា ក៏ដូចជាសមាជិកនៃក្រុមការងារផ្សព្វផ្សាយនៃវិទ្យាស្ថានជីវិតតម្កល់ឧទ្ទិស ក្នុងអណត្តិ ៥ ឆ្នាំ។

ក្រោយការតែងតាំង ដូនជីបានចែករំលែកថា នេះគឺជាការងារ និងបេសកកម្មដ៏សំខាន់ ព្រោះពួកយើងជាដូនជីពិតជាមិនអាចឆ្លងកាត់ដំណើរនេះតែឯងបានទេ។ ដូនជីបានបន្តថា បេសកកម្មនេះវាត្រូវតែដើរដោយជំនឿ និងអមដោយបេះដូងនៃចក្ខុវិស័យ រួមជាមួយនឹងគ្រិស្តបរិស័ទ ដើម្បីរិះគិតអំពីអនាគតនៃជីវិត។

នៅក្នុងបទសម្ភាសន៍មួយ ដូនជីបានពិពណ៌នាអំពីการតែងតាំងនេះថាជាអំណោយដែលមិននឹកស្មានដល់ និងជាការត្រាស់ហៅដ៏ជ្រាលជ្រៅមួយ ដើម្បីបម្រើគ្រិស្តបរិស័ទទាំងអស់។ ដូនជីបាននិយាយថា «ខ្ញុំមានអារម្មណ៍ថារាបទាប មិនសក្តិសម មានអារម្មណ៍រំជួលចិត្ត និងដឹងគុណចំពោះព្រះចំពោះពរជ័យនេះ»«ខ្ញុំមើលឃើញថាវាជាអំណោយដែលបានប្រគល់ឱ្យខ្ញុំដោយព្រះជាម្ចាស់ និងជាឱកាសដើម្បីបម្រើព្រះសហគមន៍ និងគ្រិស្តបរិស័ទទាំងអស់»

ដូនជីបានមានប្រសាសន៍ថា «ខ្ញុំនឹងដឹងបន្ថែមទៀតនៅពេលដែលខ្ញុំចូលរួម» ដោយបន្ថែមថា ភារកិច្ចដំបូងរបស់ដូនជីគឺត្រូវស្ដាប់ និងរៀនមុនពេលផ្ដល់ការចូលរួមផ្ទាល់នៅក្នុងក្រុមការងារនៅពេលខាងមុខ។

ដូនជីបានបន្តថា «ភាពជាអ្នកដឹកនាំចាប់ផ្ដើមជាមួយនឹងការស្ដាប់បុគ្គលគ្រប់រូប ជាពិសេសអ្នកដែលងាយរងគ្រោះ និងអ្នកដែលត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែក ហើយតម្រង់នូវចក្ខុវិស័យដែលត្រូវតែកើតឡើងដោយការពិតដែលកំពុងផ្លាស់ប្ដូរ និងកំពុងប្រឈមមុខនៅទូទាំងពិភពលោក»

Daily Program

Livesteam thumbnail
khmer popup image