សម្តេចប៉ាបអធិដ្ឋានសុំសន្តិភាពក្នុងជំនួបក្រុមលោកអភិបាលអាមេនី

នៅក្នុងអំឡុងពេលដែលសម្តេចប៉ាបហ្រ្វង់ស៊ីស្កូយាងជួបនិងពិភាក្សាជាមួយនឹង ក្រុមលោកអភិបាលនៃព្រះសហគមន៍កាតូលិកនៅប្រទេសអាមេនីទ្រង់បានអធិដ្ឋានសុំសន្តិភាព និង​សុ​ខដុមនៃសង្គម។​

សម្តេចប៉ាបបានមានបន្ទូលថា សង្រ្គាម និងទំនាស់គ្រប់កន្លែងគឺបានផលដូចគ្នាពោលគឺគ្មានអ្វីក្រៅពីទឹកភ្នែក និងមហន្តរាយតែប៉ុណ្ណោះ ដូច្នេះហើយការក្រាញននៀលដើម្បីសន្តិភាពគឺ ត្រូវតែបន្តលើកកំពស់ ។

នាឱកាសនោះ សម្តេចប៉ាបក៏បានរំលឹកនូវភាពចាំបាច់នៅក្នុងការធ្វើកិច្ចសហការជាមួយនឹង ព្រះសហគមន៍អកតូដក នៅក្នុងប្រទេស ដែលអស់លោកអភិបាលនៃព្រះសហគមន៍គួរតែ រិះគិត ។

នាឱកាសនោះ សម្តេចប៉ាបក៏បានរំលេចនូវបញ្ហានៃការបង្ខំឲ្យពលរដ្ឋដែលជាជនជាតិភាគតិច អាមេនី ប្រមាណជា ១សែននាក់ ឲ្យចាកចេញពី តំបន់ ណាហ្គ័ណូ- ការ៉ាបាក់ (Nagorno-Karabakh) ដោយកងកម្លាំងនៃប្រទេសអាហ្សេបៃហ្សង់​។

សម្តេចប៉ាបបានពិពណ៌នាអំពីទុក្ខលំបាករបស់ប្រជាជន នៅគ្រប់កន្លែងដែលផ្ទុះអំពើហិង្សានិង សង្រ្គាម ហើយនេះក៏ជាបេសកម្មមួយរបស់ព្រះសហគមន៍កាតូលិក នៅក្នុងការចូលរួម ជួយបញ្ហានេះ ។

សម្តេចប៉ាបបានលើកទឹកចិត្តឲ្យថ្នាក់ដឹកនាំព្រះសហគមន៍កាតូលិក នៅប្រទេសនោះ ពុះពារ និងខិតខំប្រកាសដំណឹងល្អដោយសុខសន្តិភាព និង​វិបុលភាពសង្គម៕