Latest Contents

គុ្រនឈាមថយចុះមែន ប៉ុន្តែកុំប្រហែស ! តែប្រហែសវាកើនមួយរំពេច

ករណីឆ្លងរាលដាលនៃជំងឺគ្រុនឈាមនៅឆមាសទី១ ឆ្នាំ២០២៥ កម្ពុជាមានប្រមាណជាជាង៧ពាន់ករណី ហើយអ្នកស្លាប់មានតែ១៥នាក់ គឺមានការថយចុះ៨នាក់ ប៉ុន្តែកុំធ្វេសប្រហែសវានៅតែជាជំងឺដែលអាចសម្លាប់ជីវិតមនុស្សបានគ្រប់ពេលជាពិសេសគឺកុមារ​។​
Jul 11, 2025
  • សារលិខិតសម្តេចប៉ាបហ្វ្រង់ស៊ីស្កូ ក្នុងរដូវអប់រំពិសេស ឆ្នាំ២០២៥ «ចូរយើងធ្វើដំណើររួមគ្នាក្នុងសេចក្តីសង្ឃឹម»

    Mar 05, 2025
    បងប្អូនជាទីស្រឡាញ់! យើងចាប់ផ្តើមបូជនីចរក្នុងរដូវអប់រំពិសេសប្រចាំឆ្នាំ ដោយជំនឿនិងសេចក្តីសង្ឃឹម ជាមួយសញ្ញានៃការសុំលើកលែងទោសដោយរោយផេះលើក្បាល។ ព្រះសហគមន៍ដែលជាមាតា និងជាម្ចាស់ក្សត្រី បានអញ្ជើញយើងឲ្យរៀបចំចិត្តគំនិត និងបើកបេះដូងទទួលការប្រណីសន្តោសរបស់ព្រះជាម្ចាស់​ ដើម្បីយើងអាចប្រារព្ធបុណ្យចម្លងរបស់ព្រះគ្រីស្តជាអម្ចាស់ ដែលមានជ័យជម្នះដ៏អស្ចារ្យលើអំពើបាប និងសេចក្តីស្លាប់។ សន្តប៉ូលបានប្រកាសសេចក្តីនេះថា៖ «ជ័យជម្នះ​បាន​បំបាត់​មច្ចុរាជ​ចោល​ហើយ!​  មច្ចុរាជ​អើយ​ ​តើ​ជ័យជម្នះ​របស់​ឯង​នៅ​ឯណា? មច្ចុរាជ​អើយ‌ ​  តើ​អំណាច​ប្រហារជីវិត​​របស់​ឯងនៅ​ឯណា?» (១ករ ១៥,៥៤-៥៥)។ ជាការពិតណាស់ ព្រះយេស៊ូគ្រីស្ត ដែលបានសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ គឺជាស្នូលនៃជំនឿរបស់យើង និងជាការធានាចំពោះព្រះបន្ទូលសន្យាដ៏ប្រសើររបស់ព្រះបិតា គឺជីវិតអស់កល្បជានិច្ច ដែលបានចាប់ផ្តើមក្នុងព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ (យហ ១០,២៨; ១៧,៣)។
  • ហ្គ្រូអេនឡេន កោះដែលធំបំផុតនៅលើពិភពលោក

    Jul 07, 2025
    ហ្គ្រូអេនឡេន គឺជាប្រទេសសហព័ន្ធនៃរាជាណាចក្រដាណឺម៉ាក និងជាដែនដីឯនាយ​សមុទ្រ ដែលចងភ្ជាប់និងសហភាពអឺរ៉ុប។ ហ្គ្រូអេនឡេនស្ថិតនៅភាគខាងកើតនៃជ្រោយអាកទិក នៅ​ភាគឥសាននៃទ្វីបអាម៉េរិកខាងជើង និងមានមហាសមុទ្រអាត្លង់ទិកស្ថិតនៅភាគអាគ្នេយ៍។

Daily Program

Livesteam thumbnail