សមាជិក​សហគមន៍​ជនជាតិ​ដើម​ភាគតិចហ្វីលីពីនជាង ១00 នាក់​បានចូលរួមពិធីជ្រមុជទឹក

ព្រះសហគមន័​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ដល់​សមាជិក ១00 នាក់​នៃ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​មួយ​នៅ​ភូមិភាគ​ឌីប៉ូឡូក (Dipolog) ក្នុង​ក្រុង ហ្សាំបោនហ្គា ដែល ណ័ត (Zamboanga del Norte ) កាលពីពេលថ្មីៗនេះ។

ពិធីនេះបានរៀបចំឡើងក្រោមអធិបតីភាពលោកអភិបាល ស៊ូវេរ៉ូ កាហ្គាតាន កាម៉ា ( Severo Cagátan Caermare ) អភិបាលនៃព្រះសហគមន៍ ភូមិភាគ ឌីប៉ូឡូក។​

អ្នកដែលចូលរួមពិធីនោះគឺមានទារកនិងកុមារសរុបចំនូន ៦៧ នាក់ មនុស្សពេញវ័យ ៣៣ នាក់ ក្មេងជំទង់ ១០ នាក់។​

ពួកគេទាំងអស់បានសម្រេចចិត្តចូលរួមពិធីនេះនៅក្រោយពេលដែលពួកគ​បាន​ឆ្លងកាត់​ការ​ណែនាំនិងសិក្សាស្វែងយល់​អំពី​ជីវិតជាគ្រីស្តបរិស័ទ ​រយៈពេល​ប្រាំមួយ​ខែ។

មកដល់ពេលនេះ ព្រះសហគមន៍នេះ ត្រូវបានគេដឹងថា គឺជាតំបន់ជនបទមួយដែលសំបូរដោយសម្បត្តិ បេតិកភណ្ឌវប្បធម៌ជាច្រើន ហើយទីនោះក៏សំបូរជនជាតិភាគតិចដែល បន្តរស់នៅក្នុងតំបន់ដាច់ស្រយាលតាមជំនឿផ្សេងរបស់ពួកគេ៕

Daily Program

Livesteam thumbnail