មនុស្ស៩នាក់ត្រូវបានកាត់ទោសឱ្យជាប់គុក២០ឆ្នាំពីបទឃាតកម្មលើបូជាចារ្យមីយ៉ាន់ម៉ា

ទីភ្នាក់ងារសារព័ត៌មាន Vatican Fides បានរាយការណ៍ថា មនុស្ស ៩នាក់ត្រូវបានកាត់ទោសឱ្យជាប់គុក ២០ ឆ្នាំពីបទឃាតកម្មលើបូជាចារ្យអាយុ ៤៤ ឆ្នាំនៅក្នុងប្រទេសមីយ៉ាន់ម៉ា។​

ប្រភពដដែលបានអះអាងថា នេះជាឧក្រិដ្ឋកម្មដែលបានធ្វើឱ្យប្រទេសមួយនេះមានការភ្ញាក់ផ្អើលនៅក្នុងសង្គ្រាមស៊ីវិលចាប់តាំងពីឆ្នាំ ២០២១ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយការកាត់ទោសនេះមិនមែនដោយ អាជ្ញាធរយោធាមីយ៉ាន់ម៉ានោះទេ។

ប្រភពដដែលបានបន្តថា កាលពីខែកក្កដា តុលាការមួយដែលមានទំនាក់ទំនងជាមួយក្រសួងយុត្តិធម៌នៃរដ្ឋាភិបាលរួបរួមជាតិ (NUG) នៃរដ្ឋាភិបាលនិរទេសដែលដឹកនាំក្រុមប្រឆាំងបានកាត់ទោសជនជាប់ចោទ ៩ នាក់ពីបទឃាតកម្មលើលោកឪពុក ដូណាល់ ម៉ាទីន យី ណាង វិន (Donald Martin Ye Naing Win) ដែលជាបូជាចារ្យនៃនៅអគ្គភូមិភាគមេនដាឡេ ដែលត្រូវបានគេសម្លាប់កាលពីថ្ងៃទី ១៤ ខែកុម្ភៈនៅក្នុងបរិវេណព្រះវិហារមួយ។

យោងតាមការស៊ើបអង្កេត អ្នកដែលត្រូវបានកាត់ទោសគឺជាផ្នែកនៃក្រុមប្រដាប់អាវុធក្នុងស្រុកដែលមានទំនាក់ទំនងជាមួយកងកម្លាំងការពារប្រជាជន  ដែលជាកម្លាំងតស៊ូដែលគ្រប់គ្រង "តំបន់រំដោះ" ដែលដណ្តើមបានពីការគ្រប់គ្រងរបស់របបយោធាភូមា៕

Daily Program

Livesteam thumbnail