Latest Contents

  • ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ អត្ថាធិប្បាយគម្ពីរ ម៉ាកុស ២,១៨-២២បកស្រាយដោយ៖ លោកបូជាចារ្យ វី សំណាង

    May 26, 2025
    អត្ថបទព្រះគម្ពីរដែលយើងបានស្តាប់ គឺបាននិយាយអំពីសាវ័ករបស់លោកយ៉ូហានបាទីស្ត និងសាវ័ក​ខាង​គណៈ​ផារ៉ា​ស៊ីដែលបាន​តមអាហារ តែសាវ័កព្រះយេស៊ូមិនបាន​តមអាហារដូច្នេះនាំ​ឱ្យ​គេ​ឆ្ងល់ ហើយគេ​មកសួរព្រះយេស៊ូ។ នេះក៏ជាមេរៀនមួយសម្រាប់យើងជាគ្រីស្តបរិស័ទ នៅក្នុង​ដំណើរ​ជីវិត​របស់យើង​ប្រចាំថ្ងៃយើងមានការការល្បូងជាច្រើន ការល្បូងដែល​គ្រោះ​ថ្នាក់​បំផុត​គឺការល្បូង​ដែល​ណែ​នាំ​​ឱ្យយើង​ធ្វើ​”អំពីល្អ”។
  • ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ អត្ថាធិប្បាយគម្ពីរ យ៉ូហាន (២,១-១១)បកស្រាយដោយ៖ លោកបូជាចារ្យ ជួរ ដាម៉ូ

    May 26, 2025
    អាទិត្យនេះព្រះគម្ពីរដកស្រង់ពីសន្តយ៉ូហាន ២,១-១១ និយាយពី ​ព្រឹត្តការណ៍​​​ដែល​កើតឡើង​ដំបូងបំផុត​នៅ​ក្នុ​ង​បេសកកម្មរបស់ព្រះយេស៊ូ គឺ​ព្រះអង្គប្រែទឹកឱ្យក្លាយទៅជា​ស្រានៅក្នុ​ង​ពិធីអាពាហ៍ពិពាហ៍មួយនៅ​ភូមិ​កាណា។ ចំពោះលោកពុកពេលដែលអានអត្ថបទនេះ លោកពុកនឹកឃើញ​នៅពេល​ដែល​លោក​ពុក​ចូលបួសមុនដំបូងគេ! ម្តាយរបស់លោកពុកតែងតែប្រាប់លោកពុកថា ចូលបួ​សត្រូវការលុតដំខ្លួន លុត​ដំ​ចិត្ត ពេលដែលខ្ញុំឮពាក្យនេះហើយខ្ញុំមានអារម្មណ៍ថាខ្ញុំពិបាកចិត្តដែរ។ ប៉ុន្តែនៅពេលដែល​ខ្ញុំចាប់ផ្តើម​ចូល​បួស និងរស់នៅក្នុងជីវិតជាអ្នកបួសនៅ​ក្នុងជីវិតបម្រើ​ព្រះជាម្ចាស់ដូច​ព្រះយេស៊ូផ្ទាល់ព្រះអង្គ​បម្រើព្រះជា​ម្ចា​ស់​ដោយចាប់ផ្តើមបេសកកម្មរបស់ព្រះអង្គ។ ពេលដែលខ្ញុំចាប់ផ្តើមរិះគិតកាន់តែជ្រៅ ចិត្តខ្ញុំ ក៏​មា​ន​អំណរដូចគ្នា អំណរមួយដែលស្តែងចេញពីខាងក្នុងដួងចិត្តពិតៗ មិនមែនជាការសម្តែង ។

ព័ត៌មានក្លែងក្លាយ អាចរុញឲ្យផ្ទុះសង្រ្គាមកាន់តែខ្លាំង !

នៅពេលនេះកម្ពុជានិងថៃសុទ្ធតែបានត្រៀមកម្លាំងរួចជាស្រេចដូចគ្នាដើម្បីបង្ការការផ្ទុះសង្រ្គាមជាថ្មី ក្រោយពេលដែលកងកម្លាំងថៃកាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៥ បានវាយប្រហារមកលើកង កម្លាំងកម្ពុជាដែលកំពុងតែប្រចាំការនៅលេនដ្ឋានឈរជើងរបស់ខ្លួន​រហូតពលីជីវិតយោធិនមួយរូប ។
May 30, 2025
  • សារលិខិតសម្តេចប៉ាបហ្វ្រង់ស៊ីស្កូ ក្នុងរដូវអប់រំពិសេស ឆ្នាំ២០២៥ «ចូរយើងធ្វើដំណើររួមគ្នាក្នុងសេចក្តីសង្ឃឹម»

    Mar 05, 2025
    បងប្អូនជាទីស្រឡាញ់! យើងចាប់ផ្តើមបូជនីចរក្នុងរដូវអប់រំពិសេសប្រចាំឆ្នាំ ដោយជំនឿនិងសេចក្តីសង្ឃឹម ជាមួយសញ្ញានៃការសុំលើកលែងទោសដោយរោយផេះលើក្បាល។ ព្រះសហគមន៍ដែលជាមាតា និងជាម្ចាស់ក្សត្រី បានអញ្ជើញយើងឲ្យរៀបចំចិត្តគំនិត និងបើកបេះដូងទទួលការប្រណីសន្តោសរបស់ព្រះជាម្ចាស់​ ដើម្បីយើងអាចប្រារព្ធបុណ្យចម្លងរបស់ព្រះគ្រីស្តជាអម្ចាស់ ដែលមានជ័យជម្នះដ៏អស្ចារ្យលើអំពើបាប និងសេចក្តីស្លាប់។ សន្តប៉ូលបានប្រកាសសេចក្តីនេះថា៖ «ជ័យជម្នះ​បាន​បំបាត់​មច្ចុរាជ​ចោល​ហើយ!​  មច្ចុរាជ​អើយ​ ​តើ​ជ័យជម្នះ​របស់​ឯង​នៅ​ឯណា? មច្ចុរាជ​អើយ‌ ​  តើ​អំណាច​ប្រហារជីវិត​​របស់​ឯងនៅ​ឯណា?» (១ករ ១៥,៥៤-៥៥)។ ជាការពិតណាស់ ព្រះយេស៊ូគ្រីស្ត ដែលបានសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ គឺជាស្នូលនៃជំនឿរបស់យើង និងជាការធានាចំពោះព្រះបន្ទូលសន្យាដ៏ប្រសើររបស់ព្រះបិតា គឺជីវិតអស់កល្បជានិច្ច ដែលបានចាប់ផ្តើមក្នុងព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ (យហ ១០,២៨; ១៧,៣)។

Daily Program

Livesteam thumbnail