ធម្មទេសនាសម្តេចប៉ាបបេណេឌីកទី១៦ ជាលក្ខណៈឯកជននានាត្រូវបានចេញផ្សាយជាភាសាអង់គ្លេស

គ្រឹះស្ថានបោះពុម្ពផ្សាយវ៉ាទីកង់  បានចេញផ្សាយសៀវភៅដែលមានចំណងជើងថា "The Lord Holds Us by the Hand" ជាភាសាអង់គ្លេស ដែលប្រមូលផ្តុំធម្មទេសនាដែលមិនទាន់បានផ្សព្វផ្សាយពីមុន ដែលថ្លែងដោយសម្តេចប៉ាប បេណេឌីកទី១៦ ក្នុងអំឡុងពេលនៃកម្មវិធីឯកជននានាដែលបានប្រារព្ធឡើងក្នុងអំឡុងពេលទ្រង់ស្ថិតនៅក្នុងដំណែងជាសម្តេចប៉ាប និងបន្ទាប់ពីការលាលែងពីតំណែងរបស់ទ្រង់។

សៀវភៅ "The Lord Holds Us by the Hand" បោះពុម្ពជាភាសាអង់គ្លេសថ្មីនេះ ផ្តល់ជូនអ្នកអាននូវការប្រមូលផ្ដុំធម្មទេសនា ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា អ្នកទ្រឹស្ដីសាសនា និងគ្រូគង្វាល។

សៀវភៅនេះ ដើមឡើយបានបោះពុម្ពជាភាសាអ៊ីតាលីដោយគ្រឹះស្ថានបោះពុម្ពផ្សាយវ៉ាទីកង់។

ធម្មទេសនាទាំងនេះ គឺជាអ្វីដលគេបានកត់ត្រាទុកនៅពេលដែលទ្រង់ចែករំលែកធម្មទេសនានេះនៅវ៉ាទីកង់ និង មួយផ្នែកគឺនៅនិវេសនដ្ឋានដែលទ្រង់ស្នាក់ក្រោយពេលលាលែងពីតំណែង ហើយពេលខ្លះគឺនៅក្នុងអំឡុងពេលនៃកិច្ចប្រជុំលក្ខណៈឯកជន ខ្លះជាសុន្ទរកថា ដែលទ្រង់មានបន្ទូលទៅកាន់មហាជន នៅក្នុងកម្មវិធីផ្សេងៗ៕

Daily Program

Livesteam thumbnail