ព្រះសហគមន៍កាតូលិកចិនមួយប្រារព្ធពិធីបុណ្យឪពុកដើម្បីពង្រឹងមិត្តភាពជាមួយព្រះសហគមន៍អន្តរជាតិ
ព្រះសហគមន៍កាតូលិកយីវូ (Yiwu) ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់មួយនៅក្នុងខេត្តហេជាំង ភាគខាងកើតប្រទេសចិន បានប្រារព្ធពិធីបុណ្យរំលឹកគុណឪពុកកាលពី នៅថ្ងៃទី ២១ ខែមិថុនា ដើម្បី ឧទ្ទិសដល់សន្ត ចូសេប។
ទីភ្នាក់ងារព័ត៌មាន ហ្វីដេស បានរាយការណ៍ថា ការប្រារព្ធពិធីនេះបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ព្រះសហគមន៍ក្នុងការពង្រឹងសាមគ្គីភាពរវាងគ្រីស្តបរិស័ទនៅក្នុងព្រះសហគមន៍នោះ នឹង អ្នកកាន់សាសនិក កាតូលិកក្នុងស្រុក និងសាសនិកកាតូលិកបរទេស ដែលរស់នៅ និងធ្វើការនៅក្នុងទីក្រុងនោះ។
ពិធីនេះមានការចូលរួមគ្រីស្តបរិស័ទជា កាតូលិកបរទេសជាង ១៥០នាក់ដោយពួកគេមកពី ប្រទេសកូឡុំប៊ី កូរ៉េខាងត្បូង ឥណ្ឌា និងប្រទេសអាហ្វ្រិកមួយចំនួន ខណៈពួកគេបានធ្វើដំណើរមកកាន់ប្រទេសចិនដើម្បីធ្វើ ពាណិជ្ជកម្ម និងអាជីវកម្មអន្តរជាតិនៅក្នុងទីក្រុងយីវូ។
កម្មវិធីនេះបានដំណើរការក្រោមការរៀបចំនិងធ្វើអភិបូជាដោយលោកបូជាចារ្យ ចាង ចេងងូ ( Chang Zhengguo) និងសមាជិកក្រុមប្រឹក្សាព្រះសហគមន៍កាតូលិកដែលទើបជាប់ឆ្នោតថ្មីមួយចំនួន ជាផ្នែកមួយនៃការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់សាមគ្គីភាពក្នុងចំណោមប្រជាជនកាតូលិកចម្រុះនៅទីក្រុង។
ក្នុងអំឡុងពេលនៃការប្រារព្ធពិធីនេះ លោកបូជាចារ្យ ចាង បានថ្លែងអំណរគុណគ្រីស្តបរិស័ទនានាដែលបានចូលរួម និងលើកទឹកចិត្តគ្រិស្តបរិស័ទឲ្យធ្វើតាមគំរូរបស់សន្តចូសេប ដោយរស់នៅ ដោយភាពស្មោះត្រង់ និងសេចក្តីស្រឡាញ់៕