សម្តេចប៉ាប៖ ការរំសាយអាវុធគឺជាកាតព្វកិច្ចសីលធម៌របស់មនុស្សជាតិ

សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូបានផ្ញើរសារចូលរួមទិវាអន្តរជាតិស្តីពីការរំសាយអាវុធ និងការយល់ដឹងពីការមិនរីកសាយភាយអាវុធនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នេះ។​

នៅក្នុងសារនោះសម្តេចប៉ាបបានមានបន្ទូលថា ក្នុងពេលដែលការចំណាយលើវិស័យយោធា និងសព្វាវុធកំពុងតែកើនមនុស្សជាតិក៏កំពុងហត់នឿយដោយសារជម្លោះជាច្រើនដែលបង្កប​ញ្ហា​ដល់ពិភពលោកផងដែរ។​

នៅក្នុងស្ថានភាពនេះ សម្តេចប៉ាប បានជំរុញឱ្យសមាជិកទាំងអស់នៃក្រុមគ្រួសារនៅក្នុងអង្គកា​រសហប្រជាជាតិមានភាពក្លាហាន និងធ្វើការដើម្បីរំសាយអាវុធ។

សម្តេចប៉ាបបានដាក់ជាសំនួរថា ៖ «តើធនធានប៉ុន្មានត្រូវបានពិភពលោកប្រើប្រាស់ដោយខ្ជះខ្ជាយលើការចំណាយយោធា?»

សម្តេចប៉ាបបានបន្តថា ៖ «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា សហគមន៍អន្តរជាតិយល់ថា ការរំសាយអាវុធ គឺជាកាតព្វកិច្ចសំខាន់មួយ៖ ការរំសាយអាវុធគឺជាកាតព្វកិច្ចសីលធម៌»។

សម្តេចប៉ាបបានមានបន្ទុលបន្តទៀតថា ​យុទ្ធនាការនេះ​ទាមទារ​ភាព​ក្លាហាន​ពី​សមាជិក​ទាំងអស់​នៃ​មហា​គ្រួសារ​សហ​ប្រជាជាតិ ដើម្បី​ប្តូរ​ពី​តុល្យភាព​នៃ​ការ​ភ័យ​ខ្លាច​ទៅ​ជា​តុល្យភាព​នៃ​ការ​ទុក​ចិត្ត និង តុល្យភាពនៃក្តីស្រលាញ់៕