សម្តេចប៉ាបអំពាវនាវឱ្យគោរពសេចក្តីថ្លៃថ្នូររបស់ស្ត្រីគ្រប់រូប

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូនាឱកាសថ្ងៃបុណ្យសិទ្ធិនារីពិភពលោក ៨ មីនា ឆ្នាំ២០២៤ បានមានបន្ទូលសំដែងសេចក្តីគោរពថ្លៃថ្នូររបស់ស្រ្តីគ្រប់រូប ។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ ។​ ​

ដោយរំលឹកដល់ទិវានារីអន្តរជាតិប្រចាំឆ្នាំកាលពីថ្ងៃសុក្រកន្លងទៅថ្មីៗនេះ សម្តេចប៉ាប បានសម្តែងភាពជិតស្និទរបស់ទ្រង់ចំពោះស្ត្រីទាំងអស់ ជាពិសេសចំពោះអ្នកដែលមិនមានសេចក្តីថ្លៃថ្នូរ។

សម្តេចប៉ាបបានមានបន្ទូល​ថា នៅ​មាន​ការងារ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​ដោយ​គ្រប់​ស្ថាប័ន​ក្នុង​តំបន់​នេះពាក់ព័ន្ធនឹងស្រ្តី។

នៅពេលថ្លែងសុន្ទរកថាទៅកាន់អ្នកធ្វើធម្មយាត្រា ទីលានសន្តអសនៈសម្តេចប៉ាប បានរំលឹកថា កាលពីពីរថ្ងៃមុន យើងបានប្រារព្ធទិវានារីអន្តរជាតិប្រចាំឆ្នាំ។

សម្តេចប៉ាប​បាន​បង្ហាញនូវ​ភាព​ជិត​ស្និទ​របស់ទ្រង់​ចំពោះ​ស្ត្រី​គ្រប់​រូប​នៅ​ជុំវិញ​ពិភពលោក ជា​ពិសេស​អ្នក​ដែល​មិន​គោរព​ថ្លៃថ្នូរ។

សម្តេចប៉ាបបាន​សង្កត់​ឃើញ​ថា នៅ​មាន​កិច្ចការ​ជា​ច្រើន​ដែល​យើង​ម្នាក់ៗ​ត្រូវ​ធ្វើ​ដើម្បី​លើក​កម្ពស់​សេចក្តី​ថ្លៃថ្នូរ​របស់​ស្ត្រី​ឲ្យ​មាន​ការ​ទទួល​ស្គាល់​យ៉ាង​ច្បាស់។

សម្តេចប៉ាបបានរំលឹកថា ស្ថាប័នសង្គម និងនយោបាយ មានកាតព្វកិច្ចជាមូលដ្ឋានក្នុងការការពារ និងលើកតម្កើងសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូប ដោយផ្តល់ជូនស្ត្រី ដែលជាមាតាពិភពលោកដើម្បីឱ្យពួកគេអាចទទួលយកអំណោយជីវិត និងធានាដល់កូនៗរបស់ពួកគេប្រកបដោយសេចក្តីថ្លៃថ្នូរ និងអត្ថិភាព៕