សម្តេចប៉ាបយាងទទួល អធិការបតីអាល្លឺម៉ង់
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានយាងជួបជាមួយ លោក អូឡាហ្វ ស្កូល (Olaf Scholz)អធិការបតីនៃប្រទេសអាល្លឺម៉ង់ ដោយពិភាក្សាអំពីសង្គ្រាមនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា ក៏ដូចជាវិបត្តិជនភៀសខ្លួនកាលពីពេលថ្មីៗនេះ។
ទោះបីជាមេដឹកនាំ ទាំងពីរបានជួបគ្នារួចហើយក្តីកាលពីនៅក្នុងពិធីបុណ្យសពរបស់ សម្តេចប៉ា បបេណេឌិកទី១៦ នៅដើមឆ្នាំ ២០២៣ ប៉ុន្តែនៅក្នុងដំណើរជាលក្ខណៈ ឯកជនដំបូងលោកអធិកាបតីមកវ៉ាទីកង់ មេដឹកនាំទាំងពីរក៏បានជួបពិភាក្សាជាជាថ្មី។
បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចភ្លាមលោកអធិកាបតីបានមានប្រសាសន៍ថា ៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះការសន្ទនាដ៏ទូលំទូលាយជាមួយសម្តេចប៉ាប»។
លោកអធិការបតី បានបន្តទៀតថា ៖ «យើងក៏បានពិភាក្សាដោយស្មោះត្រង់ អំពីបញ្ហាប្រឈម និងបញ្ហាសំខាន់ៗនៃសម័យកាលរបស់យើង ហើយបាននិយាយអំពីប្រធានបទដែលទាក់ទងនឹងយើងទាំងអស់គ្នា»។
លោកបានបន្តទៀតថា ៖ «យើងក៏បានពិភាក្សាគ្នាអំពីការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ហើយយើងក៏បានពិភាក្សាអំពីសង្រ្គាមនៅមជ្ឈិមបូព៌ា និងពិភាក្សាអំពីរបៀបដែលយើងអាចធានាបាននូវសន្តិភាព និងសន្តិសុខនៅក្នុងពិភពលោករបស់យើង»៕