Latest Contents

  • ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ អត្ថាធិប្បាយគម្ពីរ យ៉ូហាន ៣,២២-៣០បកស្រាយដោយ៖ លោកបូជាចារ្យ អ៊ុន សុន

    May 19, 2025
    លោកយ៉ូហានបាទីស្តគឺជានរណា? លោកយ៉ូហានបាទីស្តជាអ្នកដែលមករៀបចំផ្លូវថ្វាយព្រះយេស៊ូ ហើយ​លោកក៏បានបង្ហាញឱ្យយើងឃើញថា លោកក៏បានប្រកាសប្រាប់ប្រជាជនឯទៀតៗដោយ​ធ្វើពិធីជ្រមុជទឹ​ក​ដល់​អ្នកឯទៀតដែលមករកលោក ដើម្បីបង្ហាញព្រះយេស៊ូឱ្យគេស្គាល់។ លោកយ៉ូហានមានឈ្មោះល្បី ប៉ុន្តែ​លោកដាក់ខ្លួន មានចិត្តសុភាពរាបសារមិនចង់បានមុខមាត់ទេ ប៉ុន្តែលោកចង់ឱ្យគេដឹងថា ព្រះយេស៊ូជា​នរណា​សម្រាប់គេ។
  • ថ្ងៃទី0៩ ខែមករាឆ្នាំ២០២៥ អត្ថាធិប្បាយគម្ពីរ លូកា ៤,១៤-២២បកស្រាយដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល

    May 19, 2025
    បងប្អូនបានអាន និងស្តាប់អត្ថបទដំណឹងល្អ! យើងឃើញថា ​ព្រះយេស៊ូចាប់ផ្តើមប្រកាសដំណឹងល្អ និង​បេស​កម្មរបស់ព្រះអង្គ តាមព្យាការី​អេសាយ​គឺ​ព្រះជាម្ចាស់មានព្រះបន្ទូលថា​ ព្រះវិញ្ញាណរបស់​ព្រះអម្ចាស់​សណ្ឋិតលើខ្ញុំ និងនាំខ្ញុំទៅ​ប្រកាស​ដំណឹងល្អ​ដល់ជនក្រីក្រ! ​ព្រះយេស៊ូតែងតែធ្វើតាមព្រះហឫទ័យ​របស់​ព្រះបិតា។ ពេលកំណត់ដើម្បីស្នាក់នៅ​ភូមិ​ណា​សារ៉ែតជា​ការលាក់កំបាំងកុំឱ្យគេដឹង កុំឱ្យគេឮ! ឥឡូវ​ព្រះយេស៊ូ​​ចេញជា​សាធារណៈ​ដើម្បី​ប្រកាសដំណឹងល្អអំពីព្រះបិតា ហើយព្រះអង្គមានព្រះបន្ទូលថា ថ្ងៃនេះ​អត្ថបទ​​តាមព្យា​ការី​អេសាយ​គឺកើតឡើងហើយ! ។

ទីបុរាណដ្ឋាននិងទេសចរណ៍ល្បីៗ គួរតែតម្លើងឧបករណ៍ការពាររន្ទះ

ស្របពេលដែលខេត្តសៀមរាបរងគ្រោះព្រោះបាតុភូតខ្យល់កន្រ្តាក់និងរន្ទះ នៅរមណីដ្ឋានបុរាណដ្ឋានអង្គរដែលជារមណីដ្ឋានទេសចរណ៍ដ៏ល្បីនៅលើពិភពលោក ដែល​គ្រោះធម្មជាតិនេះបានបង្កគ្រោះថ្នាក់ដល់ជីវិតនិងបង្ករបួសពលរដ្ឋដែលបានដើរលេងនៅក្នុងបរិវេណទីបុរាណដ្ឋាននេះមួយចំនួនផងដែរ ហើយក៏ត្រូវបានសមត្ថកិច្ចយកចិត្តទុកដាក់ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកនៅខេត្ត។
May 20, 2025
  • សារលិខិតសម្តេចប៉ាបហ្វ្រង់ស៊ីស្កូ ក្នុងរដូវអប់រំពិសេស ឆ្នាំ២០២៥ «ចូរយើងធ្វើដំណើររួមគ្នាក្នុងសេចក្តីសង្ឃឹម»

    Mar 05, 2025
    បងប្អូនជាទីស្រឡាញ់! យើងចាប់ផ្តើមបូជនីចរក្នុងរដូវអប់រំពិសេសប្រចាំឆ្នាំ ដោយជំនឿនិងសេចក្តីសង្ឃឹម ជាមួយសញ្ញានៃការសុំលើកលែងទោសដោយរោយផេះលើក្បាល។ ព្រះសហគមន៍ដែលជាមាតា និងជាម្ចាស់ក្សត្រី បានអញ្ជើញយើងឲ្យរៀបចំចិត្តគំនិត និងបើកបេះដូងទទួលការប្រណីសន្តោសរបស់ព្រះជាម្ចាស់​ ដើម្បីយើងអាចប្រារព្ធបុណ្យចម្លងរបស់ព្រះគ្រីស្តជាអម្ចាស់ ដែលមានជ័យជម្នះដ៏អស្ចារ្យលើអំពើបាប និងសេចក្តីស្លាប់។ សន្តប៉ូលបានប្រកាសសេចក្តីនេះថា៖ «ជ័យជម្នះ​បាន​បំបាត់​មច្ចុរាជ​ចោល​ហើយ!​  មច្ចុរាជ​អើយ​ ​តើ​ជ័យជម្នះ​របស់​ឯង​នៅ​ឯណា? មច្ចុរាជ​អើយ‌ ​  តើ​អំណាច​ប្រហារជីវិត​​របស់​ឯងនៅ​ឯណា?» (១ករ ១៥,៥៤-៥៥)។ ជាការពិតណាស់ ព្រះយេស៊ូគ្រីស្ត ដែលបានសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ គឺជាស្នូលនៃជំនឿរបស់យើង និងជាការធានាចំពោះព្រះបន្ទូលសន្យាដ៏ប្រសើររបស់ព្រះបិតា គឺជីវិតអស់កល្បជានិច្ច ដែលបានចាប់ផ្តើមក្នុងព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ (យហ ១០,២៨; ១៧,៣)។
  • មនុស្សជាង ៨០លាននាក់ ភៀសខ្លួននៅក្នុងប្រទេសរបស់ខ្លួន

    May 20, 2025
    យោងតាមរបាយការណ៍ប្រចាំឆ្នាំ​ដែលផ្សព្វផ្សាយកាលពីពាក់កណ្តាលខែឧសភា​ដោយ​អង្គការ​ភៀស​ខ្លួនផ្ទៃក្នុង (IDMC) ដែលជាអង្គការក្រៅ​រដ្ឋាភិបាលអន្តរជាតិអំពីបញ្ហានេះ បានឲ្យដឹងថា ភាគ​ច្រើន លើសលុបនៃមនុស្សទាំងនេះ ៧៣លាននាក់ ត្រូវបានបង្ខំចិត្តភៀសខ្លួនដោយសារ​សង្រ្គាម ឬ​អំពើហិង្សា។
  • ពិធីបុណ្យចាប់ត្រី ត្រៀមឡើងមាឃ ឬឡើងអ្នកតា របស់អ្នកភូមិបង្កោង

    Feb 11, 2025
    រាល់ឆ្នាំ ក្រោយពេលប្រមូលផលស្រូវរួចរាល់ រៀងរាល់ខែមាឃ ប្រជាពលរដ្ឋរស់នៅក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប តែងតែចាប់ត្រីរួមគ្នាមិនដែលខកខានជាលក្ខណៈសហគមន៍ ដើម្បីត្រៀមរៀបចំពិធីឡើងមាឃ ឬឡើងអ្នកតាមិនដែលខកខាន។ ជាក់ស្តែងនៅរដូវឆ្នាំថ្មីនេះ គណៈកម្មការរៀបចំបុណ្យកំណត់យកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ត្រីរួមគ្នាក្នុងបឹងរបស់អ្នកភូមិដែលរថែរក្សា អភិរក្សមិនអនុញ្ញាតនេសាទផ្តេសផ្តាស ក្រៅពីខែមាឃនោះឡើយ។

Daily Program

Livesteam thumbnail