នៅថ្ងៃនេះអត្ថបទព្រះគម្ពីរតាមលោកយ៉ូហានបានឱ្យយើងឃើញលោកនីកូដែម គឺជាមនុស្សម្នាក់នៅខាងគណៈផារ៉ាស៊ីបានមកសួរព្រះយេស៊ូ ដើម្បីសន្ទនាជាមួយគ្នា។ ដូច្នេះនៅក្នុងកាសន្ទនានេះលោកនីកូដែមមានចិត្តស្មោះត្រង់មែនទែន គាត់ចង់ស្វែងយល់អំពីព្រះរាជ្យព្រះជាម្ចាស់គាត់សួរព្រះយេស៊ូថា តើធ្វើដូចម្តេចទើបបានកើតជាថ្មី? ពាក្យកើតជាថ្មីនេះពិតជាពិបាកយល់បន្តិចចំពោះលោក និងសម្រាប់យើងជាគ្រីស្តបរិស័ទសព្វថ្ងៃនេះ។