ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុកម្ពុជា បានព្យាករណ៍ពីកំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងដល់ ៦.៦ ភាគរយនៅឆ្នាំ២០២៤។ការកើនឡើងនេះ ដោយសារការគាំទ្រពី វិស័យឧស្សាហកម្ម សេវាកម្ម វិស័យទេសចរណ៍ និង វិស័យកសិកម្ម។ចំពោះសេដ្ឋកិច្ចកម្ពុជាក៏មានបញ្ហាប្រឈមមួយចំនួនផងដែរពីបញ្ហាខាងក្រៅផ្នែកសង្គ្រាម និង ភូមិសាស្ត្រនយោបាយ។