សម្តេចប៉ាប៖ ជម្លោះទាមទារដំណោះស្រាយដោយសន្តិវិធី និងការចរចា​

ក្នុងអំឡុងពេលមានបន្ទូលទៅកាន់គ្រីស្តបរិស័ទដែលជួបជុំគ្នានៅទីលានសន្តសនិលា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបាន អំពាវនាវឱ្យមេដឹកនាំនានាធ្វើសកម្មភាពប្រកបដោយទំនួលខុសត្រូវនៅក្នុងការ បណ្តុះសន្តិភាព និងបន្តការចរចាចំពោះជម្លោះ និងសង្រ្គាមដែលកំពុងបន្ត។

វ៉ាទីកង់ញូវបានរាយការណ៍ថា មានបន្ទូលនៅពេលនេះ សម្តេចប៉ាប បានអធិដ្ឋានថា ​សូម​ព្រះវិញ្ញាណ​បរិសុទ្ធ​បំភ្លឺ​គំនិត​របស់​អ្នក​គ្រប់​គ្រង បណ្ដុះ​ប្រាជ្ញា និង​ស្មារតី​នៃ​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ចំណោមមេដឹកនាំនានា ដើម្បី​ចៀសវាង​សកម្មភាព ឬ​ពាក្យ​សម្ដី​ដែល​ជំរុញ​ឲ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា ហើយ​បែរ​ជា​មាន​បំណង​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​ជម្លោះ។

សម្តេច បានបានធ្វើការអំពាវនាវបែបនេះ និងបានរំឮកពីព្រឹត្តិការណ៍សោកនាដកម្មដែលកើតឡើងនៅក្នុងដែនដីបរិសុទ្ធ និងនៅអ៊ុយក្រែន ហើយបានមានបន្ទូលថា ដើម្បីជំនះជម្លោះ «ការចរចាត្រូវបានទាមទារដាច់ខាត»។

ព្រះវរបិតាបរិសុទ្ធបានលើកទឹកចិត្តឲ្យមនុស្សជាតិពិភាក្សាអំពីសង្គ្រាមដែលកំពុងញាំញីពិភពលោក និង បាន​ដាស់តឿន​ដោយ​រំឭក​ឡើង​វិញ​ថា​ ​សូម​ឲ្យ​យើង​បន្ត​អធិស្ឋាន​ដើម្បី​សន្តិភាព​នៅ​អ៊ុយក្រែន ប៉ាឡេស្ទីន សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ និង​អ៊ីស្រាអែល។

សម្តេចប៉ាបមានបន្ទូលថា ៖ «សូមអោយរិះគិតអំពីសន្តិភាព! ​ហើយអ្នក​គ្រប់​គ្រងនានាគួរតែ ​មាន​ការ​ទទួល​ខុស​ត្រូវ និង​ធ្វើ​ការ​ដើម្បី​បញ្ចប់​ជម្លោះ រួមទាំងអរិយភាពទាំងអស់​ដើម្បីទ្រទ្រង់ជីវភាពរបស់យើង​នៅក្នុងស្ថានភាពសន្តិភាព ស្ងប់ស្ងាត់និង សុភមង្គល»៕

Daily Program

Livesteam thumbnail