ពត៌មាន កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ មកកាន់ដែនដីកម្ពុជា ក្នុងខេត្តព្រះវិហារ រាជរដ្ឋាភិបាលកម្ពុជា បានសម្តែងការតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ មកកាន់តំបន់អានសេះ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ដោយបានពណ៌នាថា ដំណើរទស្សនកិច្ចនេះជាអំពើគ្មានការអនុញ្ញាតនៅលើដែនដីអធិបតេយ្យរបស់កម្ពុជា។
ពត៌មាន កម្ពុជាអំពាវនាវឱ្យថៃដកកងកម្លាំង និងប្រគល់ដែនដីកម្ពុជាដែលកំពុងកាន់កាប់មកវិញ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានអំពាវនាវឱ្យប្រទេសថៃដកកងកម្លាំង និងសម្ភារយោធារបស់ខ្លួនចេញពីដែនដីកម្ពុជា ព្រមទាំងអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាដែលភៀសខ្លួនអាចត្រឡប់ទៅផ្ទះសម្បែងវិញដោយសុវត្ថិភាព ដោយលោកបានបញ្ជាក់ថា ការអះអាងអំពីការមិនឈ្លានពាន ត្រូវតែបង្ហាញតាមរយៈសកម្មភាពជាក់ស្តែង មិនមែនត្រឹមតែសេចក្តីថ្លែងការណ៍នោះទេ។
ពត៌មាន សិក្ខាសាលាអំពី ការថតរូប វីដេអូ និងឈ្វេងយល់អំពីAI សិក្ខាសាលារយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ២៦ដល់២៨ ខែសីហា ឆ្នាំ២០២៦ នៅព្រះសហគមន៍ក្រុងបាត់ដំបង ខេត្តបាត់ដំបង រៀបចំដោយការិយាល័យផ្សព្វផ្សាយព័តំមានកាតូលិកថ្នាក់ជាតិ សហការជាមួយការិយាល័យផ្សព្វផ្សាយព័ត៌មានភូមិភាគ ដែលមានអ្នកចូលរួមចំនួន៥០នាក់ ។
ពត៌មាន របត់ប្រវត្តិសាស្ត្រស៊ីរី ៖ ពី «រដ្ឋគាំទ្រភេរវកម្ម» មកជាដៃគូសេដ្ឋកិច្ច និងសន្តិសុខ ពិភពលោក ការប្រកាសជាផ្លូវការរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ទី២៤ ខែសីហា ក្នុងការដកប្រទេស ស៊ីរីចេញពីបញ្ជី «រដ្ឋគាំទ្រភេរវកម្ម» ដែលស៊ីរីបានជាប់ឈ្មោះអស់រយៈពេលជិតកន្លះសតវត្សរ៍ (៤៧ឆ្នាំ) មិនត្រឹមតែជាព្រឹត្តិការណ៍ការទូតដ៏សំខាន់មួយប៉ុណ្ណោះទេ ប៉ុន្តែគឺជារបត់នយោបាយ និងសេដ្ឋកិច្ចដ៏ធំបំផុតសម្រាប់តំបន់មជ្ឈិមបូព៌ា បន្ទាប់ពីការដួលរលំនៃរបបបាស្ហ៉ារ អាល់ អាសាដ កាលពីខែធ្នូ ឆ្នាំ២០២៤។
ពត៌មាន លោកបូជាចារ្យមួយរូបត្រូវបានត្រាស់ហៅសម្រាប់ទទួលការងារតន្ត្រីនៅព្រះសហគមន៍ឥណ្ឌា លោកបូជាចារ្យ រ៉ូមេអូ ម៉ុនតេរ៉ូ (Romeo Monteiro) ដែលជាអធិការបតីនៃព្រះសហគមន៍ ហ្គាវ និងដាម៉ាន (Goa និង Daman) នៅភាគខាងលិចប្រទេសឥណ្ឌា ជាបូជាចារ្យដែលកំពុងតែត្រូវបានគ្រីស្តបរិស័ទទទួលស្គាល់នូវទេពកោសល្យខាងតន្ត្រី ហើយបានលើកឡើងថា នេះជាមធ្យោបាយនៃការបម្រើព្រះជាម្ចាស់ និងមនុស្សដែលកំពុងតែខ្វះការយកចិត្តទុកដាក់។
ពត៌មាន គ្រីស្តបរិស័ទហ្វីលីពីនសម្តែងការលើកកម្ពស់សន្តបុគ្គលម្នាក់ជាអ្នកគាំពារអ្នកជំងឺមហារីក ព្រះសហគមន៍កាតូលិកនៅប្រទេសហ្វីលីពីនកំពុងពង្រឹងការលះបង់ និងពង្រឹងការយល់ដឹងចំពោះសន្តបុគ្គល អេហ្ស៊ីគេល ម៉ូរ៉េនណូ (Ezekiel Moreno) ថាជាបុគ្គលដែលយកចិត្តទុកដាក់បំផុតចំពោះជនរងគ្រោះដោយជំងឺមហារីក។
វិចារណកថា ការត្រៀមខ្លួនជាមុន គឺជាគន្លឹះការពារអាយុជីវិតប្រជាជន ការកើនឡើងខ្ពស់នៃកម្ពស់ទឹកទន្លេមេគង្គនៅឆ្នាំនេះ និងការលិចលង់នៅតំបន់មួយចំនួននៃខេត្តតាមដងទន្លេ គឺជាការរំលឹកដ៏សំខាន់មួយថា គ្រោះធម្មជាតិមិនអាចទប់ស្កាត់បានទាំងស្រុងឡើយ ប៉ុន្តែផលប៉ះពាល់របស់វាអាចត្រូវបានកាត់បន្ថយ ប្រសិនបើមានការត្រៀមលក្ខណៈបានល្អ និងមានប្រព័ន្ធឆ្លើយតបប្រកបដោយប្រសិទ្ធភាព។
ពត៌មាន គ្រីស្តបរិស័ទរៀបចំខួបនៃជីវិតជាបព្វជិត ៦៥ឆ្នាំ ជូនលោកបូជាចារ្យប៉ាគីស្ថានវ័យ ៩០ឆ្នាំម្នាក់ លោកបូជាចារ្យ បូននី មេនដេស (Bonnie Mendes) ជាបូជាចារ្យមានវ័យចំណាស់បំផុតម្នាក់ប្រចាំនៅភូមិភាគហ្វៃសាឡាបាត (Faisalabad) នៃប្រទេសប៉ាគីស្ថាន ត្រូវបានគ្រីស្តបរិស័ទប្រារព្ធខួបកំណើតគម្រប់ ៩០ឆ្នាំ ហើយគ្រោងនឹងរៀបចំខួបនៃការទទួលអគ្គសញ្ញាជាបូជាចារ្យ ៦៥ឆ្នាំ។
ពត៌មាន ប្រមុខការទូតបុរីវ៉ាទីកង់ចាប់ផ្តើមទស្សនកិច្ចនៅប្រទេសរុស្ស៊ី លោកអគ្គអភិបាល ប៉ូល រីឆាត ហ្គាឡាហ្គ័ (Paul Richard Gallagher) រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋ និងអង្គការអន្តរជាតិរបស់បុរីវ៉ាទីកង់ កំពុងបំពេញទស្សនកិច្ចនៅទីក្រុងម៉ូស្គូ ខណៈសង្គ្រាមអ៊ុយក្រែនកំពុងបន្ត។
វិចារណកថា សូមប្រុងប្រយ័ត្ន! ព្រោះតែចង់ការពារគណនីបណ្តាញសង្គមរបស់យើង បែរជាយើងអាចធ្លាក់ក្នុងអន្ទាក់នៃការឆបោក ក្នុងយុគសម័យដែលប្រព័ន្ធផ្សព្វផ្សាយសង្គមបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ គណនី Facebook, TikTok, Telegram និងបណ្តាញសង្គមផ្សេងៗ មិនមែនគ្រាន់តែជាកន្លែងសម្រាប់ទំនាក់ទំនង ឬកម្សាន្តប៉ុណ្ណោះទេ។