លោកបូជាចារ្យមួយរូបត្រូវបានត្រាស់ហៅសម្រាប់ទទួលការងារតន្ត្រីនៅព្រះសហគមន៍ឥណ្ឌា

លោកបូជាចារ្យ រ៉ូមេអូ ម៉ុនតេរ៉ូ (Romeo Monteiro) ដែលជាអធិការបតីនៃព្រះសហគមន៍ ហ្គាវ និងដាម៉ាន (Goa និង Daman) នៅភាគខាងលិចប្រទេសឥណ្ឌា ជាបូជាចារ្យដែលកំពុងតែត្រូវបានគ្រីស្តបរិស័ទទទួលស្គាល់នូវទេពកោសល្យខាងតន្ត្រី ហើយបានលើកឡើងថា នេះជាមធ្យោបាយនៃការបម្រើព្រះជាម្ចាស់ និងមនុស្សដែលកំពុងតែខ្វះការយកចិត្តទុកដាក់។

លោកបូជាចារ្យ ម៉ុនតេរ៉ូ បានលើកឡើងថា តន្ត្រីជាភាសាសកលដែលលោកអាចធ្វើការប្រកាសដំណឹងល្អបាន ហើយនេះក៏ជាសកម្មភាពជួយថែរក្សាមរតកតន្ត្រីដ៏សម្បូរបែបរបស់ព្រះសហគមន៍ផងដែរ។ លោកបូជាចារ្យបានមានប្រសាសន៍ថា «តន្ត្រីគឺជាភាសាសកល ដូច្នេះ តាមរយៈតន្ត្រី លោកអាចទំនាក់ទំនងរវាងតម្លៃនៃជីវិតសង្គម និងដំណឹងល្អដល់អស់អ្នកដែលបានជួប»។

លោកក៏បានប្រកាសថ្លែងអំណរគុណដល់ព្រះជាម្ចាស់សម្រាប់ការប្រទាននូវទេពកោសល្យខាងតន្ត្រីដល់លោក ហើយតែងតែព្យាយាមប្រើប្រាស់តាមសមត្ថភាពរបស់លោក ដើម្បីផ្សព្វផ្សាយសេចក្តីល្អ។ លោកក៏បានរំលឹកឡើងវិញនូវពាក្យស្លោកមួយរបស់សន្តទីធេរ៉ា (St. Teresa) ថា លោកគ្រាន់តែជាខ្មៅដៃតូចមួយ ដែលព្រះកំពុងប្រើដើម្បីសរសេរអ្វីដែលល្អ និងមានប្រយោជន៍។

Daily Program

Livesteam thumbnail
khmer popup image