ក្នុងពេលដែលប្រជាជនកម្ពុជានៅទូទាំងប្រទេស បានរីករាយកម្សាន្តជាមួយពិធីបុណ្យផ្សេងៗ ក្នុងប្រទេសកម្ពុជា ដែលកំពុងមានសុខសន្តិភាពនិងការអភិវឌ្ឍគ្រប់វិស័យ ប្រជាពលរដ្ឋបានយល់ដឹងនិងចូលរួមក្នុង យុទ្ធការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បានកាន់តែច្រើនឡើង ដើម្បីកាត់បន្ថយការបំពុលពីប្លាស្ទិក ជួយឱ្យទីក្រុងទីប្រជុំជន កន្លែងកម្សាន្តនានា មានសោភ័ណភាព មានអនាម័យ មានខ្យល់អាកាសល្អ មានផាសុខភាព សម្រាប់ការរស់នៅនិងការប្រកបអាជីវកម្មផ្សេងៗ។